ឃាត់យានយន្ត ១១គ្រឿងទៀតហើយ បើកបញ្រ្ចាសទិសដៅចរាចរណ៍
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧ និង ០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន ១១ គ្រឿង ។
រួមមានៈ
១- ម៉ូតូចំនួន ០៩ គ្រឿង
។
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០២
គ្រឿង ។
៣- រថយន្តចំនួន គ្មាន គ្រឿង ។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។