សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០០ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីសមត្ថកច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់រួមាន
ទី០១-ឈ្មោះ ដុង សេរីពន្លក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងក់១ ខណ្ឌទួលគោក ។
ទី០២-ឈ្មោះ នួន ចាន់ណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងក់១ ខណ្ឌទួលគោក ។
សម្ភារៈដកហូត ៖ក្រាមសថ្លាចំនួន១៣កូនថង់តូចនិងមួយកូនថង់ធំ , ម៉ូតូកង់បីឥណ្ឌាចំនួន០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1FS-6092 និងឧបករណ៍ប្រើប្រាស់គ្រឿងញឿនមួយចំនួន ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតរបស់អធិការបានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូកង់តាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕