មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ បន្តចុះអប់រំនិងផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន អំពីការហាមឃាត់ការឈូសឆាយដីព្រៃដោយខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សស្នាក់ការកង់រ៉ូឡង់ និងទួលស្វាយ នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ កាលពីអាទិត្យ និងថ្ងៃចន្ទ ១រោច-២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៨ បានបន្តចុះអប់រំនិងផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទានកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ ករទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ឋិតនៅភូមិសាស្រ្តភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃភ្នំណាមលៀរ។

ការចុះអប់រំ និងផ្សព្វផ្សាយនេះ បន្ទាប់ពីមន្រ្តីឧទ្យានុរក្សពិនិត្យឃេីញសកម្មភាពលួចកាប់រុករាន កាប់ដីព្រៃ និងបោះបង្គោលចាប់យកដីព្រៃធ្វេីជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ហើយមន្រ្តីឧទ្យានុរក្សបានយកសេចក្ដីជូនដំណឹងលេខ ៩៣២ សជណ.បស្ថ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ យកទៅបិទផ្សាយនៅតាមផ្ទះ និងនៅតាមដេីមឈេីតាមដងផ្លូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More