លួចទ្រព្យសម្បត្តិជនជាតិបរទេសបានជាង២០ម៉ោង ជនដៃដល់ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាន!
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦និង១០នាទីអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ព្រហ្មទ័ណ្ឌ កម្លាំងនគរ បាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់នៅចំណុចភូមិរំចេក ៤សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនស័ង្សយឈ្មោះ សម្បត្តិ សុគាវណ្ណរាជ ហៅ ចិន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកទ្រព្យស ម្បត្តិរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាជនជាតិ(សិង្ហបូរី)កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៨ម៉ោង៤និង០០នាទីទៀបភ្លឺនៅក្នុងបន្ទប់ស្នាក់នៅបរិវេណមណ្ឌលកុមារកំព្រាសន្តិភាព២ នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងពេលឃាត់ខ្លួនស្រាវជ្រាវដកហូសម្ភារ:ជាភស្តុតាងមាន៖
1-ទូរស័ព្ទដៃចំនួន០៦គ្រឿង
2-កុំព្យូទ័រឡេបថបចំនួន០២គ្រឿង
3-កាតធនាគារ០១សន្លឹក
4-អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក ។
ករណីនេះការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និង វត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕