សមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ រង្វង់មូលស្រអែម នឹងលេចចេញជារូបរាង នៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តព្រះវិហារ​ ៖ រង្វង់មូលស្រអែម ស្ថិតនៅទីប្រជុំជនឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់នៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោ ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តព្រះវិហារជាច្រើនរូបផងដែរ ហើយការសាង សង់រង្វង់មូលរូបសំណាកប្រាសាទព្រះវិហារនេះ គឺមានការជ្រោមជ្រែងពីសំណាក់ លោក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស មាស សុភា, លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្ត, លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ ព្រមទាំងសប្បុរសជននានាផងដែរ ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ បន្ទាប់ពីផ្លូវភ្លោះ និង បុស្បុកលោកតាសួង ដែលមាន លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តដឹកនាំក្នុងការកសាងឡើង ។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការសាងសង់រង្វង់មូលស្រអែមនេះ នឹងត្រូវសាងសង់ឲ្យរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលមកទស្សនាកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ ជាពិសេសគឺប្រាសាទព្រះវិហារនេះតែម្តង ហើយចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុងផងដែរ ៕ (ដោយ​ បងម៉េង)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More