ជិះឡានឈ្នួលមកពីខេត្តដើម្បីមកជួបមុខប្រពន្ធតែមិនទាន់ដល់ផងក្អួតឈាមស្លាប់​ គួរឲ្យអាសូរ!

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់បានចុះពីលើរថយន្តឈ្នួលដើម្បីមកលេងប្រពន្ធកូននៅភ្នំពេញស្រាប់តែក្អួតឈាមក្រាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័​ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះកិត​ពៀត​ ភេទប្រុសអាយុ៥២ឆ្នាំ​ មានស្រុកកំណើតភូមិព្រៃស្រះ​ ឃុំសម្បត្តិមានជ័យ​ ស្រុករមាហែក​ ខេត្តស្វាយរៀង​ មានប្រពន្ធឈ្មោះស្រ៊ុន​ណន​ អាយុ៣៧ឆ្នាំ​ នៅស្រុកមេសាង​ ខេត្តព្រៃវែង​។

តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់មានជម្ងឺក្អូតឈាមរយះពេលជាយូមកហើយ​ លុះវេលាព្រឹកថ្ងៃកើតហេតុប្តីរបស់គាត់បានជិះរថយន្តឈ្នួលមកពីខេត្តព្រៃវែង​ ដើម្បីមកលេងរូបគាត់និងកូននៅបន្ទប់ជួលជិតកន្លែងកើតហេតុខណះមកដល់ក៏ចុះពីលើរថយន្តក៏ដួលក្អួតឈាមស្លាប់តែម្តង។

ស្ត្រីជាប្រពន្ធបានម្តងថា​ គាត់មានកូនស្រីចំនួន៤នាក់ រស់នៅឯស្រុកម្នាក់ មើលថែឪពុក កូនស្រីម្នាក់ ស្នាក់នៅ ធ្វើការ ជាមួយម្តាយ ផ្ទះជួល ក្នុងភូមិខាងលើ ចំណែកកូនស្រី២នាក់ទៀត ទៅធ្វើពលករនៅប្រទេសថៃ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ដើរតាមផ្លូវ ដល់ចំណុចកែងផ្លូវចូលផ្ទះជួល ស្រាប់តែកើតមានអាការជ ក្អក ក្អួតធ្លាក់ឈាម ប្រកាច់ដួលស្លាប់តែម្តង ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថាពិតជាស្លាប់ដោយសារជម្ងឺផ្ទាល់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែង ដឹលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More