លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំមន្រ្តី ជំនាញចុះពិនិត្យទីតាំង អាជីវកម្មលក់មាន់ ដែរបានបង្ករផលប៉ះពាល់សុខ ភាពដល់អ្នករស់នៅជិតខាង
ភ្នំពេញ៖ នៅវេលាព្រឹកម៉ោង ៩:០០នាទីព្រឹក ថ្ងៃ ពុធ ៣កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ រដ្ឋបាលខណ្ឌមានជ័យ ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះត្រួតពិនិត្យទីតាំង អាជីវកម្មលក់មាន់ របស់ឈ្មោះ ប្រាក់ ស្រីមុំ ដែលមានទីតាំងស្ថិតនៅ ផ្លូវ បេតុង ភូមិចំរើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ករផលប៉ះពាល់ ដល់អ្នករស់នៅជិតខាង ។
សមាសភាពចូលរួមមាន:
១. លោក ខេង គឹមសាន ប្រធានការិយាល័យ ឧស្សាហកម្ម ខណ្ឌមានជ័យ
២. លោកស្រី ណុប ណាវី ប្រធានការិយាល័យ កសិកម្ម ខណ្ឌមានជ័យ
៣. លោក ទិត សៅ ប្រធានការិយាល័យបរិស្ថាន ខណ្ឌមានជ័យ
៤. លោក សួស សារិន ចៅសង្កាត់បឹងទំពុនទី១
៥. លោក មេភូមិចំរើនផល៣
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៍បានធ្វើការណែនាំ ម្ចាស់អាជីវកម្មលក់មាន់ ដូចខាងក្រោម:
ត្រូវរៀបចំបែបបទសុំច្បាប់អនុញ្ញាត (បន្តច្បាប់)
ត្រូវរៀបចំសំអាតទីតាំងជាប្រចាំ មានការបាញ់ទឹកសំអាត
ត្រូវរៀបចំទុកដាក់កាកសំណល់ រឹង និង រាវ ឲ្យបានត្រឹមត្រូវ
ត្រូវរៀបចំកាកសំណល់រាវ មុនបង្ហូរបញ្ចូលទៅក្នុងបឹង
ត្រូវបាចកំបោរ ឬ IM កន្លែងស្តុកមាន់ដើម្បីកាត់បន្ថយក្លិន
នឹងត្រូវរៀបចំធ្វើកិច្ចសន្យាបរិស្ថាន ជាមួយការិយាល័យបរិស្ថាន ។