ស្អែកប្តូរលោកផ្កាយ៤ មេប៉ូលិសក្រុងភ្នំពេញចេញ ដាក់លោកផ្កាយ៣ ប្អូនប្រុសសម្តេចក្រឡាហោម ស ខេង ជំនួសវិញ !
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ កញ្ញា ២០១៨ ស្អែកនេះ លោកផ្កាយ៤ស្នងការនគរបាលរាជធានីភ្នំពេញ នឹងត្រូវផ្លាសប្តូរជាផ្លូវការហើយ ដោយពិធីនេះនឹងធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ ដោយដាក់ជំនួសលោកផ្កាយ៣វិញ ។
បើតាមប្រភពព័ត៌មានដែលគួរអោយជឿជាក់បាន បានទម្លាយអោយដឹងថា លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ដែលជាអតីតស្នងការនគរបាលខេត្តបាត់ដំបង នឹងត្រូវប្រកាសតែងតាំងជាផ្លូវការ មកជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅរសៀលថ្ងៃទី១១ កញ្ញា ២០១៨ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ ដែលមាន ឋានៈស្មើរដ្ឋមន្ត្រី។
ពិធីនេះ នឹងធ្វើឡើងនៅម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១១ កញ្ញា ២០១៨ នេះនៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕