អភិបាលខេត្តបានបញ្ជារឲ្យក្រុមការងារចុះជួសជុលភ្លើងសញ្ញាចរាចរ (ភ្លើងស្តុប)ចាស់ៗ ក្នុងខេត្ត ឲ្យដំណើរការជាប្រក្រតីឡើងវិញ

សៀមរាប៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រុមជាងបានចុះជួសជុលភ្លើងសញ្ញាចរាចរ(ភ្លើងស្តុប)ចាស់ៗ ដែលដំណើរការមិនប្រក្រតី ស្របតាមការណែនាំរបស់ ឯកឧត្តម បណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត កាលពីកិច្ចប្រជុំគណៈអភិបាលខេត្តកាលពីរសៀល ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៨។ សូមបញ្ជាក់ថាដោយយោងតាមកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ឃើញថាបងប្អូនប្រជាជនមានជីវភាពធូរធារ ជាហេតុធ្វើឲ្យមានកំណើនយានយន្តនៅតាមដងផ្លូវ ហើយការកកស្ទះក៏កើត មានច្រើនផងដែរ ដែលជាមួយគ្នានេះ កាលពីដើមឆ្នាំ២០១៨ នេះ រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានតម្លើងស្តុបថ្មីចំនួន ៦កន្លែងបន្ថែម។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរ និងគោរពភ្លើងសញ្ញាចរាចរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរ ក្រោមទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរ”។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More