រថយន្តសាំយ៉ុងបេីកបរលឿនខ្វះការប្រុងប្រយត្នជ្រុលទៅបុកនិងនារីជាកម្មកររោងច្រកម្នាក់ ស្លាប់ភ្លាមៗ

ព្រៃវេង៖រថយន្តសាំយ៉ុងបេីកបរលឿនខ្វះការប្រុងប្រយត្នជ្រុលទៅបុកនិងនារីជាកម្មកររោងច្រកម្នាក់បណ្តាលអោយស្លាប់ភ្លាប់ៗនៅកន្លែងខណៈដែរនាក់កំពុងធ្វេីដំណេីរទៅធ្វេីការ

ហេតុការណ៍បានកេីតកាលពីរវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ភូមិស្នាយពល ឃុំ រកា ស្រុកពារាំង ខេត្តព្រៃវែង។ ត្រូវនៅព្រឹកថ្ងៃពុធ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

សមត្ថកិច្ចបានប្រាប់អោយដឹងថារថយន្តបង្កហេតុ ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AP 0706 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតមកលិច បានជ្រុលទៅបុកគូថម៉ូតូ១គ្រឿង ម៉ាក វ៉េវ ពណ៌ ខ្មៅ គ្មាន ស្លាកលេខ បើកបរដោយម្ចាស់ឈ្មោះ ម៉ន ហេន ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិព្រៃសម្លាញ់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលកំពុងធ្វើដំណើរ ស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរស្លាប់ ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

ក្រោយសមត្ថកិច្ចបានធ្វេីការវស់វេងនិងយករថយន្តបង្កមកប៉ុសិដេីម្បីរកម្ចាស់រថយន្តមកដោះស្រាយគ្នាពេលក្រោយ ចំណែកសាកសពជនរងគ្រោះប្រគល់ ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More