ចុម!លោកសន និលអធិការស្រុករតនះមណ្ឌលគៀបសុីលុយជនរងគ្រោះមិនបានបែរជាឆ្លើយថាខ្លួនដឹងខុស….វាមិនសម?

បាត់ដំបង៖ក្រោយពីបែកធ្លាយរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធក្នុងរឿងល្បែងសុីសងនិងករណីចុងក្រោយនេះមន្ត្រីក្រោមឱវាទរបស់លោកបានគៀបសុីលុយ ១ពាន់២ដុល្លារពី
ជនរងគ្រោះដើម្បីបិតបាំងសំណុំរឿងគ្រឿងញៀនជាហេតុធ្វើអោយក្មេងរងគ្រោះនិងឪពុកដើរខ្ចីលុយគេទាំងទឹកភ្នែកយកមកលួសកូនរបស់ខ្លួនដែលជាប់ចោទពីបទជួញដូរគ្រឿងញៀនផ្អើលពេញស្រុករតនះមណ្ឌល។

ជនរងគ្រោះដែលត្រូវកម្លាំងរបស់ឃាត់ខ្លួននិងចោទថាជាល្មើសជួញដូរគ្រឿងនោះឈ្មោះ ឈុន ហៀក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតណះមណ្ឌលខេត្តបាត់ដំបង។

លោកលី រុន ត្រូវជាឪពុកជនរងគ្រោះខាងលើបានអះអាងថាកូនប្រុសរបស់គាត់មិនដែលប្រើប្រាស់ថ្នាំញៀនទេ គឺកូនប្រុសរបស់គាត់ជិះម៉ូតូទៅស្ទូចត្រីប៉ុន្តែឈ្មោះរុន រ៉ា ត្រូវជាកូនមិនដឹងថា ឈ្មោះដួង ជាមុខសញ្ញានោះទេ។

បន្ទាប់មកឈ្មោះហៀក ហៅដួង សុំជិះជាមួយត្រឡប់មកផ្ទះវិញក៍ស្រាប់តែឃើញប៉ូលិសស្ទាក់ឆែកឃើញថ្នាំញៀននៅក្នុងហៅប៉ៅឈ្មោះហៀក ឃើញស្ថានភាពបែបឈ្មោះ(រុន រ៉ា)ភ័យស្លន់ស្លោក៍រត់គេចខ្លួនព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួន។

ដោយឡែកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះលោកសន និល អធិការស្រុករតនះមណ្ឌលបានអោយកម្លាំងចុះទៅចាប់ខ្លួនឈ្មោះ រ៉ា ដល់ផ្ទះដើម្បីយកមកគៀបសុីលុយចំនួនដូចការរៀបរាប់ខាងលើទោះជាខ្លួនមិនបានប្រព្រឹត្តក៍ដោយ។

ជាក់ស្តែងករណីនេះជនសង្ស័យបានបានឆ្លើយដាក់ជនរងគ្រោះយករួចខ្លួនប៉ុន្តែក្នុងនាមជាសមត្ថកិច្ចត្រូវស្រាវជ្រាវអោយច្បាស់លាស់សិន។

គួររំលឹកផងដែរថាក្រោយលោកសន និល អធិការស្រុករតនះមណ្ឌលមានឈ្មោះល្បីក្នុងរឿងពុករលួយស្អុយឈ្មោះពេញខេត្តបាត់ដំបងទើបលោកប្រគល់លុយគ្រប់ចំនួនអោយទៅជនរងគ្រោះវិញ៕ដោយសុខ កុសល

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More