រថយន្តដឹកមាន់ បុកម៉ូតូ បណ្តាលឲ្យ អ្នកជិះម៉ូតូ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់
កំពង់ស្ពឺ៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពពីមន្ត្រី នគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានអោយដឹងថា រថយន្តបង្កម៉ាកHyundai ពណ៌ស ស្លាកលេកណ្តាល2B.9828 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់ ឈ្មោះ(បានចុះរត់គេចខ្លួនបន្សល់ទុកតែវត្ថុតាង) ចំណែកម៉ូតូ១គ្រឿងម៉ាក HONDA ZOOMERX ពណ៌ក្រហម លាយសស្លាកលេខកំពង់ស្ពឺ1H.8209 បើកបរពីកើតទៅលិច រងរបួស ធ្ងន់ទាំង២នាក់
១-ឈ្មោះច្រឹងសុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិស្រល់ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
២-ឈ្មោះយន្ត័ លីនដា ភេទស្រី អាយុ២៩ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ដូចខាងលើ បានរងរបួសធ្ងន់ ដូចគ្នាត្រូវរថយន្តសង្រ្គោះ របស់អង្គភាពប្រឆាំងភេវរកម្ម ដឹកយក ទៅមន្ទីពេទ្យនៅភ្នំពេញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បាននាំយកវត្ថុតាង ទាំងពីរទៅរក្សាទុកនៅអធិការ ដ្ឋានស្រុកភ្នំស្រួច ដោះស្រាយតាមនីតិវិធី ៕