នគរបាលខណ្ឌទួលគោកបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន២នាក់ករណីគាស់ផ្ទះយកសំភារ:

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ម៉ោង១២និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យ០២នាក់ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ ទោស ដោយសារការគាស់ទម្លុះទម្លាយ ( គាស់ផ្ទះយក សំភារ: ) ប្រព្រឹត្តនៅចំណុចភូមិគ្រឹះលេខ២៩ ផ្លូវលេខ ៣៥៥ ក្រុមទី២១ ភូមិ៦ សង្កាត់បឹងកក់ ទី១ ខណ្ឌទួល គោក រាជធានីភ្នំពេញ។ ជនសង្ស័យ ៖ ១-ឈ្មោះនួន សីហា ហៅ សី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មាន លេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ឌី ចំរើន ហៅ ង៉ោល ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដីឡូតិ៍គ្មាន លេខ ផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណ ( កំពុងធ្វើការស្រាវជ្រាវ ) ។ +វត្ថុតាងដែលបានចាប់យក ៖-ក្បាលផ្កាឈូក ចំនួន ០៣-ក្បាលរ៉ូប៊ីណេទឹក ចំនួន ០៣-ក្បាលកទីបឡាបូ ចំនួន ០២-ដៃទ្វារប្រអប់ ចំនួន ០២-កន្ទុយម៉ាស៊ីនត្រជាក់ម៉ាក Sharp ចំនួន ០១គ្រឿង
-ពូថៅដងឈើ ០១ និងកូនកាំបិតចុងស្រួច ០១-កាធុនទឹក ពណ៌ក្រហម ចំនួន ០១ ។
ប្រភពអោយដឹងថា ភូមិគ្រឹះខាងលើ បានចាក់សោរ ដោយគ្មានអ្នកនៅយាម នៅថ្ងៃទី១០-០៨-២០១៦ វេលាម៉ោងប្រហែល ១២ និង៣០នាទី ក្រុមជនសង្ស័យ បានចូលទៅក្នុងភូមិគ្រឹះខាងលើ ដោយបានធ្វើសកម្ម ភាពគាស់យកក្បាលរ៉ូប៊ីណេទឹក និងម៉ាស៊ីនត្រជាក់ ពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ប្រជា ពលរដ្ឋបានផ្តល់ព័ត៌ មានមកសមត្ថកិច្ច បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ០២នាក់និងចាប់យកវត្ថុ តាងជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

13882173_964096577050678_3686072937341538454_n 13906902_964096647050671_3534405416773799041_n 13939558_964096623717340_1685538640480037774_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More