ឯកឧត្តម វេង សាខុនបានអនុញ្ញាតិជូនលោក Samiuela T. Tukuafu នាយកធនាគារអភិវឌ្ឍន៍អាសុីចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នៅម៉ោង៣ រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិជូនលោក Samiuela T. Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃការពិភាក្សាការងារគឺដើម្បីអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីអបអរសាទរខួបទី៥០ នៃវត្តមាននិងការរួមចំណែករបស់ធនាគារអភិវឌ្ឃន៏អាស៊ីនៅកម្ពុជា នាពេលខាងមុខ។ កិច្ចពិភាក្សាកម្រិតខ្ពស់នេះនឹងមានការអញ្ជើញឲ្យចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងតំណាងស្ថាប័នពាក់ព័័ន្ធមួយចំនួន ដើម្បីធ្វើជាវាគ្មិន ដែលគ្រោងធ្វើនៅដើមខែតុលាខាងមុខ។ កិច្ចពិភាក្សាកម្រិតខ្ពស់នេះ នឹងផ្តោតលើការចូលរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងអំឡុងពេល៥០ឆ្នាំ មកនេះ។
d.getElementsByTagName(‘head’)[0].appendChild(s);