ផ្ទះប្រជាពលរដ្ឋ៤ខ្នង នៅស្រុកស្ទឹងត្រង់ ត្រូវអគ្គិភ័យឆេះលេបត្របាក់

 

កំពង់ចាម៖អគ្គិភ័យមួយបានលេបត្របាក់ផ្ទះទាំងស្រុងក្នុងភ្លើងសន្ធោសន្ធៅ  បណ្តាលអោយឆេះបំផ្លាញផ្ទះឈើជាប់ៗគ្នាចំនួន៤ខ្នង របស់ប្រជាពលរដ្ឋ ក្នុងភូមិព្រៃសង្កែ បើទោះបីមានការជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋដុតដៃជើងប្រម៉ាញ់ជួយគ្នា រួមមាន
រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុក មួយគ្រឿងយ៉ាងណាក៏ដោយ  តែសំណាងល្អបងប្អូនពលរដ្ឋយើងក្នុងហេតុការណ៍នោះពុំមានប៉ះពាល់ដល់អាយុជីវិតឡើយ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយត្រូវរលត់វិញនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃដដែល។

 

ទោះយ៉ាងណាក្តីសមត្ថកិច្ចកំនត់បាននៅឡើយទេអំពីទំហ៊ំនៃការខាចខាតទ្រព្យសម្បត្តិដែលរងការឆេះបំផ្លាញពីគ្រោះអគ្គិភ័យមួយនេះ ហើយមូលហេតុច្បាស់លាស់នៃការឆេះរាលដាលនេះក៏ពុំទាន់ដឹងច្បាស់នៅឡើយដែរ។

IMG-20160808-WA0246 IMG-20160808-WA0244 IMG-20160808-WA0242 1 of 5,016

ចំនួនអ្នកទស្សនា
  • 0
  • 680
  • 1,448
  • 8,916,776

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More