រថយន្តដឹកសីុទែនសាំងបុក ជាមួយកុងទឺន័រ ផ្ទុះឆេះខ្ទេចខ្ទី សំណាងល្អលោតចេញបាត់
ស្រុកកំពង់សិលា៖មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅវេលាម៉ោងជិត១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ម្តុំស្ពានក្អោង ឃុំចំការហ្លួង ស្រុកកំពង់សិលា ជិតដល់ផ្លូវបំបែកស្រែអំបិល រវាងរថយន្តដឹកសីុទែនសាំងតេលា ក្នុងទិសដៅបញ្ច្រាសគ្នាពីក្រុងព្រះសីហនុ ទៅភ្នំពេញ បុកជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យរថយន្តដឹកសីុទែនសាំងផ្ទុះឆេះខ្ទេចខ្ទី សមត្ថកិច្ចកំពុងអន្តរាគមន៍។
បើទោះការផ្ទុះឡើងយ៉ាងនេះក្តី សេចក្តីរាយការណ៍បានអោយដឹងដែរថាអ្នកនៅក្នុងរថយន្តទាំង២ត្រឹមតែរងរបួសស្រាលតែប៉ុណ្ណោះ ដោយពួកគេបានលោតចេញពីក្នុងរថយន្ត ។