ចូលទៅម៉ាស្សាថែសម្រស់ចេញមកវិញបាត់ម៉ូតូបង្កការភ្ញាក់ផ្អេីល
ភ្នំពេញ៖ ទុកម៉ូតូជាប់សោរនៅមុខតូបអ៊ុតសក់ចេញមកវិញចោរខ្ចីជិះ ទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះភ្ញាក់ផ្អេីលនៅវេលាម៉ោង ១៤ និង ០០នាទីថ្ងៃទី៤ ខែសីហា ២០១៦ នៅចំណុចផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕
ជនរងគ្រោះមានឈ្មោះ គូរ សុខឃីម ភេទស្រី អាយុ២៩ឆ្នាំ រស់ផ្ទះជួលភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ម៉ូតូដែលចោរជិះយកទៅបាត់នោះ គឺម៉ាក ហុនដាC110 សេរី ២០១២ ស្កាកលេខ ភ្នំពេញ ៩៥៤៥។
ប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកេីតហេតុ ខ្លួនបានចតម៉ូតូមុចតូបនៅទីតាំងខាងលេីដេីម្បីចូលម៉ាស្សាមុខ ស្រាប់តែចេញមកវិញមិនឃេីញ ក៍មានការភ្ញាក់ផ្អេីល និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មីជួយអន្តរាគមន៍។
d.getElementsByTagName(‘head’)[0].appendChild(s);