មេក្លោងជួញដូរគ្រឿងញៀនជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាប រឹបអូសថ្នាំ១ញៀន ១គីឡូ និងជាច្រើនកញ្ចបទៀត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះថា កាលពីល្ងាចមិញ កម្លាំងនគរបាលការិយាល័យ “ក១” នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញ បានចាប់ខ្លួនស្រ្តីជនជាតិវៀតណាមម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដ៏ធំ ជាមួយថ្នាំញៀន១គីឡូក្រាម និងជាច្រើនកញ្ចប់ច្រើនទៀត។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ការចាប់ខ្លួននេះ បានធ្វើឡើង នាចំណុចផ្លូវលេខ១០៥ ជិត ស្ថានទូតអាលីម៉ង សង្កាត់វាលវង់ ខណ្ឌ៧មករា រួចបន្ដ ឆែកឆេរបន្ទប់ជួលនៅជាន់ទី៣ ផ្ទះលេខ៦៩ ផ្លូវ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ
រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថាជនល្មើសមាន ឈ្មោះ ហ្វៀង ធីវ៉ាន់ ជនជាតិវៀតណាម អាយុ ៣២ឆ្នាំ ។

ក្រោយការចាប់ខ្លួន និងឆែកឆេររួចមក កម្លាំងនគរបាល បានចាប់យកវត្ថុុតាង ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់ ១ គីឡូក្រាម ថ្នាំគ្រាប់ ប្រភេទ អិចស្ដ្រាសិ ៨កញ្ចប់ និងប្រភេទហេរ៉ូអីន ៦៥កញ្ចប់តូចផងដែរ។

image image image image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More