(Video) ចេញពីទិញថ្នាំញៀននៅភូមិត្រពាំងឈូកមិនទាន់ទាំងជក់ឆ្ងាញ់មាត់ផងកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ៖ កម្លោះរូបសង្ហារចូលទៅទិញគ្រឿងញៀននៅសំបុកគ្រឿងញៀនត្រពាំងឈូក មិនទាន់បានជក់ ផងកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួនយកទៅសួរនាំ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ជិះម៉ូតូល្បាត តាមផ្លូវ២៧១ ដល់មុខមន្ទីរពេទ្យលោកសង្ឃ ឃើញយុវជនញៀនថ្នាំម្នាក់ដើរចេញពីទិញថ្នាំញៀន១កញ្ចប់ យកទៅជក់ក៏ចូលទៅឃាត់ខ្លួនបានភ្លាមៗតែម្តង។ ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពី វេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងទីតាំងសំបុកគ្រឿងញៀន ល្បី ល្បាញ ផ្អើលដល់តាមបណ្តាខណ្ឌ ឬ ខេត្តនានាក៍មកទិញនៅទីផ្សារគ្រឿងញៀននេះដែរ ទីនោះគឺ តំបន់ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មតិភាគច្រើនលើឡើង និងសួរតៗគ្នាថា ចុះបើដឹងហើយ លឺហើយ ហេតុអ្វីគ្មានស្ថាបន មន្ទីរ អង្គភាព ឬ ក្រសួងណាអាចរកវិធានការ ទប់ស្កាត់ និងលប់បំបាត់តំបន់ទីផ្សារគ្រឿងញៀនខាងលើ ឬនៅតែបណ្តែត បណ្តោយអោយទីតាំងនេះបំផ្លាញសង្គមជាតិដោយសារគ្រឿងញៀន៕

image  image image image image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More