លោក បុឹល កុសល៖ ចាប់ពីពេលនេះតទៅអាជ្ញាធរខណ្ឌសែនសុខ មិនប្រងើយកណ្តើយជាមួយនិងល្បែងស៊ីសងគ្រប់ប្រភេទទៀតឡើយ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៣០ ខែកក្កដា  ឆ្នាំ២០១៦ លោក បុឹល កុសលអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញជា អធិបតីភាពក្នុងពិធីកំទេចទូហ្គេមបាញ់ត្រីចំនួន ២១ទូ និងហ្គេមវាយពុងជាច្រើនទូ ដែលបានដកហូតមកពីបណ្តាទីតាំងនានាក្នុងមូលដ្ឋានខណ្ឌសែនសុខកន្លងមក។

ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការខណ្ឌ មេបញ្ជាការរងអាវុធខណ្ឌ លោកចៅសង្កាត់និងគ្រូបង្រៀន សិស្សានុសិស្សជាច្រើនរូបទៀត។

លោកបុឹល កុសល បានមានមតិថា ចាប់តាំងពីលោកមកកាន់តំណែងជាអភិបាលខណ្ឌ លោកមិនដែលមើលរំលងករណី ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសហ្គេមបាញ់ត្រី និងហ្គេមអនឡាញដែលបានបាននិងពង្វក់សិស្សអោយគេចសាលា លេងភ្លេចបាយភ្លេចទឹក ភ្លេចអស់ការសិក្សា។

លោកបន្តទៀតថា ទីតាំងហ្គេមបាញ់ត្រី និងហ្គេម អនឡាន ជាទីតាំងដែលផ្តល់ភាពងាយស្រួលក្នុងការចរាចរណ៍គ្រឿងញៀន និងធ្វើអោយមូលដ្ឋានកើតមាននូវបទល្មើសនានាមិនចេះចប់មិនចេះហើយ។ សារផ្តាំផ្ញើរបស់លោក បុឹល កុុលសចំពោះបងប្អូនដែលប្រកបអាជីវកម្មល្មើសច្បាប់បែបនេះ សូមឈប់ប្រកបរបរនេះទៀត ចាប់ពីពេលនេះតទៅអាជ្ញាធរខណ្ឌសែនសុខមិនបណ្តែតបណ្តោយ អោយមានល្បែងគ្រប់ប្រភេទ ជាពិសេស ហ្គេមបាញ់ត្រី និងហ្គេមអនឡាញមាននៅក្នុងទឹកដីសែនសុខទៀតឡើយ ទោះមាន ឬគ្មានច្បាប់ក្តី។

លោក បុឹល កុុល ក៍បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាគណបញ្ជាការឯភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជា ការឯកភាពរាជធានីភ្នំពេញ តែតែដាក់បទបញ្ជារដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រលំដាប់ថ្នាក់ ត្រូវតែអនុវត្តអោយបានម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតអោយមានល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទស្ថិតនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។ អនុវត្តតាមស្មារតីនេះ ទើបគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំអនុវត្តន៍ការងារនេះជាប្រចាំ ដើម្បីដោះស្រាយបញ្ហានេះជូនមូលដ្ឋាន ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ពីព្រោះ បញ្ហាល្បែស៊ីសង ល្បែងភ្នាល់ ហ្គេមបាញ់ត្រី ។ល។ គឺជាអ្នកផ្តើមអោយមាន បទល្មើសសង្គម អំពើហឹង្សាក្នុងគ្រួសារ ខូចអនាគតក្មេងៗ…។

ជាចុងក្រោយ លោកអភិបាលខណ្ឌបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំបំរើកិច្ចការមួយនេះជូនប្រជាពលរដ្ឋអោយបានល្អ ហើយលោកក៏បានសំណូមពរដល់ប្រជាពលដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខជួយសហការការងារនេះជូនអាជ្ញា ធរមូលដ្ឋានខណ្ឌ សង្កាត់អោយបានផុសផុល ដើម្បីលុបបំបាត់បញ្ហានេះអោយអស់ពីមូលដ្ឋាន ហើយលោកក៏បានអំពាវវនាវចំពោះស្ថាប័នមានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធអោយចូលរួមសហការអោយបានល្អ ជៀសវាងការយកតួនាទីភារកិច្ច ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំអោយការអនុវត្តពុំសូវមានប្រសិទ្ធភាព និងស្នើសុំអោយលោកគ្រូ អ្នកគ្រូ និងអណាព្យាបាលសិស្ស ជួយតាមដានអប់រំសិស្ស និងកូនៗ អោយខិតខំរៀនសូត្រ ជៀសវាងអោយបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ដែលនាំអោយប៉ះពាល់ដល់អនាគត ។

2decc226-fb90-4d7e-a596-285eda71fcc9 5d22e85d-7dd5-47db-9e8f-0d52c79b55b2 420ff64b-e404-45fe-9f41-ffdf6a2c7ac3 703bb085-7f14-4b5f-8040-96cc941443d2 48467599-514b-40be-8029-34efed7a55f9 (1) eb749fda-6728-42e5-a4c7-44e642b9aaa5document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More