បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus រករឿងសមត្ថកិច្ចនិងអ្នកយកព័ត៌មាន
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងទោរទន់ បានបើករថយន្តលុចស៊ិសមកកាក់រថយន្តក្រុង ដោយចោទរថយន្តក្រុងថាបាន កៀររថយន្តរបស់គាត់ មិនថែមប៉ុណ្ណោះទេ បានមករករឿងសមត្ថកិច្ចនិងអ្នកយកព័ត៌មានដែលទៅថតរូបគាត់ផងដែរ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ព្រលប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ទុលមុខនិងមន្ទីពេទ្យមិត្តភាព ខ្មែរសូវៀត (មន្ទីរពេទ្យរុស្សី) ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រតាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់អាយុប្រហែល ជាង៤០ឆ្នាំ មិនដឹងថាចេញពីផឹកស៊ីវិញនៅកន្លែងណានោះទេ គឺបានបើករថយន្ត ម៉ាក់ លុចស៊ិច RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2M-9386 បានធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំនុចកើតហេតុ មុខនិងមន្ទីពេទ្យ មិត្តភាពខ្មែរ សូវៀត មិនជាយ៉ាងមិចនោះទេ ស្រាប់តែបុរសរូបនោះបានបើករថយន្តទាំងអាការៈស្រវឹងទ្រេតទ្រោត បានមកកាក់ ពីមុខរថយន្តក្រុងមួយគ្រឿង ដោយចោទថា រថយន្តក្រុង បានកៀររថយន្តរបស់គាត់ ហើយពេលនោះដែរប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននិយាយាថា រថយន្តក្រុងមិនបានបើកកៀររថយន្ត របស់គាត់ទេ ហើយក៍គ្មានស្នាកស្នាម អ្វីគួរអោយសំគាល់នោះទេ គឺសុខៗបុរសរូបនោះ បានបើករថយន្តមកកាក់រថយន្តក្រុងរករឿងតែម្តង។ ហើយរថយន្តក្រុងក៍បើកចេញបន្តដំណើរទៅមុខទៀតទៅ ។
ប្រភពបានអោយដឹងថាទៀតថា បន្ទាប់ពីហេតុការណ៍កើតឡើង គឺកម្លាំងសមត្ថកិច្ចប៉ុស្តិទំនប់ទឹកបានចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែបុរសជាអ្នកបើករថយន្ត លុចស៊ិស បានមករករឿងសមត្ថកិច្ចថែមទៀត ហើយពេលនោះដែរ គាប់ជួន អ្នកយកព័ត៌មានយើង បានចុះទៅដល់ដើម្បីថតយករូបភាព ស្រាប់តែបុរសរូបនោះ បានរករឿងដេញតាម ថែមទៀតបោះពាក្យសំដីថា បើសិនជាផ្សាយរឿងនិងគាត់និងប្តឹង ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមក ឃើញមាន ខាងសាច់ញាតិ របស់ អ្នកបើកបរលុចស៊ិច ម្នាក់បានជិះម៉ូតូ ម៉ាក ឌរីមសង់ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ រាជការ ៣៩៦៦ បានមកដល់ គឺបានរករឿងអ្នកយកព័ត៌មានយើងថែមទៀត ថាមកពីខាងណា រួចហើយ ប្រុងដណ្តើមយក កាម៉ារ៉ា យកទៅលុបរូបភាព ព្រោះខ្លាចជាប់ ស្លាកលេខម៉ូតូរបស់ គាត់ តែពេលតែម្តងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ បុរសជាអ្នកបើករថយន្តលុចស៊ិស ត្រូវក្រុមគ្រួសារ និងសមត្ថកិច្ច ជួយរុញឡើងលើរថយន្តជិះចេញទៅបាត់ ដោយនៅសល់តែបុរសម្នាក់ ដែលជិះម៉ូតូ ពាក់ស្លាកលេខ រាជការ នៅឈរ យកទូរសព័្ទថតរូបអ្នកយកព័ត៌មានយើង និងតេទូរសព្ទ័ រកអ្នកអន្តរាគមន៍រឿងអ្នកយកព័ត៌មានថតរូបគាត់ តែមិនមានអ្នកមកក៍បានជិះម៉ូតូចេញទៅ ដោយកែវភ្នែក សម្លក់សន្លឹងមុខអ្នកយកព័ត៌មានយើងជាប់តែម្តង ៕