រត់កង់បីសុខៗ ម៉េចបានជាទៅពាក់ព័ន្ធនិងគ្រឿងញៀនវិញ!
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង២២ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និរោធ ខណ្ឌច្បារអំពៅ
ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ គ្រីយ៉ា ហ្វារីត ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៤៩១ ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ដកហូតបានវត្ថុតាងមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៣កញ្ចប់ថង់តូច។
-ម៉ូតូកង់បី០១គ្រឿង ម៉ាកយ៉ាម៉ាហាស៊ឺរូស ពណ៌ក្រហម គ្មានស្លាកលេខ លេខតួ ១៦៤៧៥០ និងទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាមសុង ពណ៍ស(គ្មានស៊ីម)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕