សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស៣នាក់ដកហូតថ្នាំញៀន១០កញ្ចប់

 

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរប៉ុស្តិ៍ ចោមចៅ ឃាត់ខ្លួន ខណ:ដែលកម្លាំងបានចុះបង្ក្រាបករណីជួញគ្រឿងញៀន កាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

អធិការខណ្ឌពោធិសែនជ័យ  លោកយឹម សារ៉ាន់ បានអោយដឹងថាជនសង្ស័យចំនួន៣នាក់ដែលសមត្ថកិច្ចលោកបានធ្វើការចុះបង្ក្រាបឃាត់ខ្លួននោះទី១ឈ្មោះ ខា សុរី ភេទប្រុស អាយុ១៧ឆ្នាំ កម្មករសំណង់ ទី២ឈ្មោះអ៊ុក ចិន្តា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ត ទាំង២នាក់រស់នៅភូមិកើតហេតុខាងលើ ។ចំណែកម្នាក់ទៀតឈ្មោះ យ៉ាង សុខណា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុ និងមានស្រុកកំណើតភូមិកំពង់ថ្មឃុំត្រពាំងស្វាយស្រាកបារាយខេត្តកំពង់ធំ។

អធិការរូបនេះបានអោយដឹងទៀតថា ក្នុងការចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះសមត្ថកិច្ចបានដកហូតបាន ថ្នាំញៀនចំនួន១០កញ្ចប់តូចនិងឧបករណ៏មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងនោះកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី  ។

2cb70f69-1a73-468c-960a-59349c2148d9 7d9200ad-1d80-44e9-92b6-9de6e49f4104 77429fa2-23fc-4fa6-adda-02b8d7575434image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More