អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង នៅក្នុងបុរី មនោរម្យ នៅសង្កាត់គីឡូម៉ែត្រលេខ៦
ភ្នំពេញ ៖ ផ្ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារតែម្ចាស់ផ្ទះដុតធូបទុកចោល បានបង្កជាអគ្គិភ័យ កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងបុរី មនោរម្យ ផ្ទះលេខB7 ផ្លូវលេខ២០០RI ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ ទេព វិចិត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ធ្វើទាហាន ស្នាក់នៅផ្ទះកើតខាងលើ ។
ប្រភពព័ត៌មានពីមេប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានដុតធូបទុកចោល ហើយក៏បានចេញទៅក្រៅផ្ទះ ដោយបានចាក់សោទ្វារ ខណៈពេលដែលម្ចាស់ផ្ទះមិននៅផ្ទះ ស្រាប់តែកើតជាអគ្គីភ័យបានបណ្តាលឲ្យឆាបឆេះ ហើយត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អន្តរាគមន៍ ។ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ ។
ក្រោយពីរថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគមន៍រួចមក អគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង ១២និង៥០នាទីរសៀល ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង បានបាញ់ពន្លត់អស់ចំនួន ១គ្រឿង មូលហេតុដោយសារតែម្ចាស់ផ្ទះដុតធូបទុក្ខចោល ៕ដោយ៖ ស៊ុនតិច
} else {