ពឹងអោយឌុបជូនទៅពេទ្យដូចផ្តល់ឱកាសអោយបងចោរយកម៉ូតូទៅបាត់ ដោយសុវត្ថិភាព នៅសង្កាត់ ទឹកថ្លា

ភ្នំពេញ៖ ស្ត្រីម្នាក់បានពឹកពាក់អ្នកធ្លាប់ស្គាល់គ្នាអោយជូនទៅមើលម្តាយមីងឈឺសម្រាកក្នុងមន្ទីពេទ្យដោយជិះម៉ូតូរបស់គាត់ឌុបគ្នាទៅខណះទៅដល់ពាក់កណ្តាលផ្លូវគាត់បានចុះទិញបបរស្រាប់តែបុរសខាងលើបានជិះម៉ូតូគាត់ទៅបាត់តែម្តង។ករណីនេះកលតឡើងកាលពីម៉ោង១៦និង៤៥នាទីល្ងាចថ្ងៃទី២៣កក្កដា២០១៦នៅផ្លូវ២៧១ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះឈ្មោះគ្រី សុផានី អាយុ៣៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ចំណែកជនសង្ស័យដែលឆកបោកយកម៉ូតូទៅឈ្មោះ( ផល្លី) អាយុជាង៣០ឆ្នាំស្នាក់នៅផ្ទះលេខ២៣៦ផ្លូវ៥៩៧ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។

តាមសំដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុគាត់បានពឹកពាក់ជនសង្ស័យខាងលើដោយយកម៉ូតូរបស់គាត់(ម៉ូតូជនរងគ្រោៈ) ម៉ាកវ៉េវ អាល់ហ្វាសេរី២០១២ពណ៌ខ្មៅពាក់ស្លាកលេខ
ភ្នំពេញ1BE-9969 ឌុបគាត់ទៅមើលម្តាយមីងដែលកំពុងឈឺសម្រាកក្នុងមន្ទីពេទ្យខណះឌុបមកដល់ចំណុចខាងលើគាត់បានចុះពីលើម៉ូតូទៅទិញបបរខណះចុះផុតជនខាងលើបានប្រាប់ថាទៅទិញបារីមួយភ្លេតហើយក៍ជិះម៉ូតូគាត់ទៅបាត់រហូតតែម្តង។
ប្រភពបានប្រាប់ទៀតថាតាមពិតគាត់ធ្លាប់ស្គាល់បុរសខាងលើតែងតែមករត់ម៉ូតូឈប់ចាំម៉ូយនៅមុខផ្ទះគាត់រាល់ថ្ងៃទើបគាត់ស្គាល់ហើយនៅល្ងាចខាងលើដោយសារពេលល្ងាចគាត់មិនចង់ជិះម៉ូតូទៅពេទ្យខ្លួនឯងទើបពឹងអោយបុរសខាងលើជូនទៅហើយក៍មិននឹកស្មានថាបុរសខាងលើហ៑ានបោកម៉ូតូរបស់គាត់ផងទេ។

នៅល្ងាចថ្ងៃដដែលស្ត្រីរងគ្រោះបានមកកាន់ប៉ុស្តិ៍នគរបាករដ្ឋបាលទឹកថ្លាដើម្បីដាក់ពាក្យបណ្តឹងនិងជួយធ្វើការស្រាវរកជនសង្ស័យខាងលើ។

image

image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More