ឃាត់ខ្លួន​ជនសង្ស័យ​ ៩នាក់ ដកហូតថ្នាំញៀន​ ​៣កញ្ចប់​ ពីបទរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់

 

ភ្នំពេញ ៖ ជនសង្ស័យ ៩នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនៅថ្នាំញៀន ៣កញ្ចប់ និងម៉ូតូ ៥គ្រឿង កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលាប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

 

លោកវរៈសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានកំពុងជិះល្បាតនៅជុំវិញមូលដ្ឋាន ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ។

 

លោកបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ អ៊ុន សុធារត្ន័ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បើកឡានដឹកឥដ្ឋ, ទី២ ឈ្មោះ យ៉ុន សីហា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកឡានដឹកឥដ្ឋ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា, ទី៣ ឈ្មោះ សុខ ខា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់, ទី៤ ឈ្មោះ គង់ វិចា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទី៥ ឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងដេរពូក ស្នាក់នៅភូមិផ្លូវត្រី ឃុំល្វាមឯម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៦ ឈ្មោះ ពៅ ដារ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងតោន ស្នាក់នៅភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៧ ឈ្មោះ កែវ រ៉ា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស, ទី៨ ឈ្មោះ កែវ រិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ អៀង ដាំងសឺត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ៣នាក់ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ព្រមទាំងបានដកហូតម៉ូតូ ៥គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់ខាងលើ រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី ៕ ដោយ៖ ស៊ុនតិច

IMG-20160721-WA0150 IMG-20160721-WA0149 IMG-20160721-WA0148 IMG-20160721-WA0141 IMG-20160721-WA0139imageif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More