គ្រោះថ្នាក់ចរាចរណ៍ឡានបុកឡានបណ្តាលឲ្យធ្លាក់ប្រឡាយទាំង២គ្រឿង

ខេត្តកំពង់ឆ្នាំង ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ៨១-៨២ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅមុនពេលហេតុគេឃើញមានរថយន្តរបស់សាលាបើកបរហេងចំណាន ពាក់ស្លាកលេខ ភ្នំពេញ ២B-១៩៣៨ ធ្វើដំណើរពីជើងទៅត្បូងមានមនុស្សពីរនាក់ ម្នាក់ឈ្មោះ នៅ សុភ័ណ្ឌ ជាគ្រូបង្រៀនបើកបរ និងម្នាក់ទៀតជាសិស្សនៅពេលមកដល់ចំណុចកើតហេតុស្រាប់រថយន្តសាលាបើកបរហេងចំណាន បានជែងរថយន្តមួយនៅពីមុខក៏បានជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AH-១៣២៦ ដែលកំពុងធ្វើសដំណើរច្រាស់ទិសគ្នាពេញមួយទំហឹងបណ្តាលឲ្យរថយន្តហាយឡែនឌ័រ បែកកង់ធ្លាក់ចូលប្រឡាយខាងឆ្វេង ចំណែករថយន្តសាលាបើកបរហេងចំណានធ្លាក់ប្រឡាយខាងស្តាំដៃ តែសំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ប្រភពលោក vuth

image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More