ពិតជាអាភ័ព្វមែន! ម្ហូបការ ក្លាយជាម្ហូបបុណ្យសព បន្ទាប់ពីប្អូនស្រីឆក់ខ្សែរភ្លើងស្លាប់នៅខេត្តបាត់ដំបង

បាត់ដំបង៖ វាពិតជាគួរអោយសង្វែកបានកើតលើកញ្ញាម្នាក់ឈ្មោះរិម ស្រីនឿន អាយុ២៧  ស្លាប់ទាំងវ័យក្មេង ដោយសារឆក់ខ្សែភ្លើង។ ប្រភពអោយដឹងថា មុនពេលកើតហេតុបានទៅសារប្រមូលមុងភួយនៅតូបលក់ឥវ៉ាន់ចាប់ហួយនៅខាងមុខផ្ទះធំដែលក្រុមអ្នកចាក់មីក្រូបានតខ្សែភ្លើងចូលដើម្បីដាក់កង្ហារអោយ បងប្អូនមកចូលរួមពិធីរៀបការ។

ហេតុការណ៍នេះបានកើតឡើងនៅព្រលឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ឋិតនៅក្នុងភូមិបឹងចែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពេលកើតហេតុជនរគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងខេត្តបាត់បាត់ដំបង ហើយក្រុមគ្រូពេទ្យបានពិនិត្យហើយអះអាងថាស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមនោះក្រុមគ្រួសារមិនអស់ចិត្តបានដឹកត្រឡប់ទៅផ្ទះវិញប្រើពិធីសង្រ្គោះបូរាណដោយយកជនរងគ្រោះទៅគាប់និងដីខ្សាច់ប៉ុន្តែការប្រឹងប្រែងនេះមិនទទួលបានលទ្ធផលឡើយ។


យោងតាមសាច់ញាតិកូនកម្លោះនៅខេត្តបាត់ដំបងបានអោយដឹងថា: បន្ទាប់ពីហេតុអាក្រក់កើតឡើងក្នុងថ្ងៃចូលរោងនេះ ម្ចាស់សម៉ីកូនកម្លោះ កូនក្រមុំព្រមទាំងក្រុមគ្រួសារបានសម្រេចផ្អាកពិធីមង្គលការរបស់បងស្រីជនគ្រោះជារៀងរហូត ហើយបានបង្វែម្ហូបអាហារក្នុងថ្ងៃចូលរោងការនេះទៅជាម្ហូបពិធីបុណ្យសាកសពវិញ៕

13592235_1722874034653421_7181851892002033013_n 13592350_1722874051320086_6055276624510856559_n 13599912_1722874087986749_7515462224982386060_n 13612369_1722874117986746_5649582665934119312_nif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More