បុរសម្នាក់បានបាក់ជើងខាងឆ្វេង​ ខណ:ជិះម៉ូតូលឿន​ទៅបុកម៉ូតូស្រ្តីដែលឆ្លងបញ្ច្រសទិស

 

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនក៏បានអរហ្សឺរជាមួយម៉ូតូ មួយគ្រឿងទៀតដែលកំពុងជិះឆ្លងកាត់ផ្លូវបណ្តាលអោយដួលរងរបួសបាក់ជើងខាងឆ្វេង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោ ៩និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខបុរី ប៉េង ហួត តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ ។

 

បុរសម្នាក់ដែលរងគ្រោះបាក់ជើងនោះ មានឈ្មោះ ប៊ុន សាវុធ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទងត្រឡាច ឃុំទងត្រឡាច ខេត្តកំពង់ចាម ។ ចំណែកឯម្ចាស់ម៉ូតូម្ខាងទៀតមានឈ្មោះ កែម ឡា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរចុងភៅរោងចក្រ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ ។

 

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-3459 ដោយបានជិះក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AC-5592 បានជិះឌុបកូនស្រីអាយុ ២ឆ្នាំដាក់នៅពីមុខ ដោយជិះម៉ូតូក្នុងទិសដៅបញ្ចា្រសទិសចរាចរបានជិះបត់ស្តាំឆ្លងផ្លូវ ខណៈពេលដែលជិះឆ្លងផ្លូវបានបន្តិច ក៏ត្រូវបានម៉ូតូម៉ាក ហុងដាឌ្រីម បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ យ៉ាងលឿនក៏អរហ្សឺទៅបុកចំពាក់កណ្តាលម៉ូតូសង់កូរ៉េបានបណ្តាលអោយស្ត្រីដែលជាអ្នកបើកកបរម៉ូតូនោះ រងរបួសស្រាល រឺឯបុរសដែលបើកម៉ូតូ ហុងដាឌ្រីម បានរបួសបាក់ជើង ។

ក្រោយពីពេលកើតហេតុ សមត្ថកិច្ចបានមកដល់ និងបានធ្វើការវាស់វែង យកម៉ូតូទាំង ២គ្រឿង ទៅប៉ុស្តិ៍នគរបាលព្រែកលាប ដើម្បីរង់ចាំការដោះស្រាយគ្នា ហើយជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ៕ ដោយ៖ស៊ុនតិចIMG-20160708-WA0042 IMG-20160708-WA0041 IMG-20160708-WA0040 IMG-20160708-WA0039 IMG-20160708-WA0037 IMG-20160708-WA0036 IMG-20160708-WA0035} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More