ឯកឧត្តម ប៉ា សុជាតិវង្ស៖ អភិបាលខណ្ឌទាំងអស់ត្រូវពិនិត្យដីទំនេរ សាធារណៈរបស់រដ្ឋ ដើម្បីធ្វើសួនច្បារ កុំចេះតែនាំគ្នានឹកតែរឿងធ្វើការ៉ាសសាំងនោះ

រាជធានីភ្នំពេញ៖ លោកប៉ា សុជាតិ អភិបាលរាជធានីភ្នំពេញ បានស្នើដល់គ្រប់អភិបាលខណ្ឌឲ្យពិនិត្យមើល និងរកទីតាំងដែលសាធារណៈណាដែលអាចធ្វើសួនច្បារនិងមិនត្រូវចេះតែមានគុំនិត្យនឹកឃើញតែរឿងធ្វើការ៉ាស់ សាំងនោះទេ។ ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី០៧ កក្កដា២០១៦ ក្នុងកិច្ចប្រជុំនៅសាលារាជធានី ភ្នំពេញ ជាមួយមន្ត្រីជំនាញក្រោមឱវ៉ាតរបស់ខ្លួន ដើម្បីត្រួតពិនិត្យការងារកែលម្អសួនច្បារមុខវត្តបទុម សួនច្បារចេនឡា  សួនច្បារ កុមារពោធិចិនតុង សួនច្បារវត្តភ្នំ និងសួនច្បារក្រមង៉ុយ ដែលសាលារាជធានីភ្នំពេញ បាន និងកំពុងជួសជុល និងមានគម្រោង ជួស ជុលកែលម្អជាបន្តបន្ទាប់ទៀត ។
លោកប៉ា សុជាតិ មានប្រសាសន៏ទៀតថា នៅប្រទេសគេ ថ្នាក់ដឹកនាំរបស់គេមានរហូតដល់វាយសំណង់ចោល ហើយជួលដីទាំងនោះ ដើម្បីធ្វើសួនច្បារសាធារណៈថែមទៀត ដោយហេតុថា សួនច្បារសាធារណៈនេះវាមិនត្រឹមតែបំរើដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែ វាបានផ្តល់ជាកន្លែងហាត់ប្រាណ កន្លែងក្មេងរត់លេង និងធ្វើឲ្យបរិយាកាសក្នុងទីក្រុងកាន់តែប្រសើរឡើងជាងនេះទៀតការ បង្កើតសួន ច្បារសាធារណៈនេះ ធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយជាខ្លាំង ។លោកបន្តថា សួនច្បារមុខវត្តបទុម ជាគម្រោងរួចនៅមុន បុណ្យអ៊ុំទូក នេះប៉ុន្តែសម្រាប់បង្គន់អនាម័យត្រូវជុំរុញឲ្យរួចរាល់ មុនបុណ្យភ្ជុំបិណ្ឌ ចំពោះការងារជួសជុលកែលំអរសួនច្បារទាំងអស់នេះ ដើម្បីបំពេញតាមតំរូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារមុខវត្តបទុម មកដល់ពេលនេះ ស្ថាបនាបាន៦០% ក្នុងនោះបានរៀបចំកម្រាលថ្មក្រានីត៧០% ចាក់ក្រាលផ្លូវបេតុងបានបាន៧០% សាងសង់របង៦០% ជួសជុល ស្ពត៦០% និងសាងសង់បន្ទប់អនាម័យបាន២០% តែសម្រាប់សួនច្បារចេនឡានឹងចាប់ផ្តើមកែលម្អជាបន្តបន្ទាប់នេះ។

 

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការកែលំអរសួនច្បារចំនួន៦៨កន្លែង ស្មើនឹង៦៩ហិកតា ដោយចាប់ផ្តើមពីភូមិ សាស្រ្តខណ្ឌដូនពេញមុនគេ ហើយសួនច្បារ និងរមណីយ៏ដ្ឋានមួយចំនួន ត្រូវបានជួសជុលកែលំអរ ដោយប្តូរទៅជាក្រាលថ្មក្រានិត មានដូចជា៖ សួនវិមានឯករាជ្យ,រមណីដ្ឋានវត្តភ្នំ និងសួនមុខវត្តបុទុមវត្តី ជាដើម ចំណែកសួនច្បារមួយចំនួនទៀត ដែលគ្រោង ធ្វើការកែលំអរមាន សួនច្បារចេនឡា  សួនច្បារកុមារពោធិចិនតុង សួនច្បារកុមារវត្តភ្នំ និងសួនច្បារក្រមង៉ុយជាដើម ៕

21cabe28-4ed3-441f-9e37-1534e2882fc5 21082add-c81f-4af0-985f-6a2e774b69ead.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More