សមត្ថកិច្ចខណ្ឌឫស្សីកែវ​ បានឃាត់យុវជន​ ២នាក់​ និងថ្នាំញៀន​ ២កញ្ចប់

 

ភ្នំពេញ៖ យុវជន ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីឆែកឆេររកឃើញនៅថ្នាំញៀន ២កញ្ចប់ កាលពីវេលាម៉ោង ៣និង០០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវលំ ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ កេត សាន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី២ ឈ្មោះ ឈឹម ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅក្នុងបុរី លឹម ឈាងហាក់ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិព្រឹង ឃុំក្រាំងតាយ៉ង ស្រុកពាមជ ខេត្តព្រៃវែង ។

មេប៉ុស្តិ៍ទួលសង្កែលោក ហ៊ុយ ហ៊ាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ បានអង្គុយលេងនៅសួនមុខឃ្លាំងសាំងសូគីមិុច ស្រាប់តែអង្គុយលេងយូរៗទៅ ក៏នឹកឃើញចង់ជក់ថ្នាំ ក្រោយមក ពួកគេបាននាំគ្នាដើរចេញពីសួន ដើម្បីទៅទិញថ្នាំនៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ ដោយពួកគេបានថ្នាំ ២កញ្ចប់តូច ក្នុងតំលៃ ១០ដុល្លា នៅពេលដែលទិញថ្នាំបានហើយ ពួកគេក៏បាននាំគ្នាដើរត្រឡប់ទៅវិញ ក្នុងគោលបំណងយកទៅប្រើប្រាស់នៅក្នុងដ្ឋានបុរី លឹម ឈាងហាក់ ដែលស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណៈពេលដែលកំពុងដើរតាមផ្លូវ ស្រាប់តែបានជួបនិងកម្លាំងសមត្ថកិច្ចដែលល្បាតនៅទីនោះ រួចក៏បានហៅអោយឈប់ ហើយធ្វើការឆែកឆែរកឃើញថ្នាំ ទើបកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរ ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស៊ុនតិច

IMG-20160707-WA0053 IMG-20160707-WA0052 IMG-20160707-WA0051 IMG-20160707-WA0050 IMG-20160707-WA0049if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More