រថយន្តដឹកខ្សាច់បុករថយន្តសាំយ៉ុងដឹកអ្នកដំណើរក្រឡាប់ទាំង២គ្រឿងរបួសធ្ងន់ស្រាល១៥នាក់

ភ្នំពេញ៖មនុស្សប្រុស ស្រីប្រមាណ ១៥នាក់ ទទួលរងរបួសធ្ងន់ និងស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកខ្សាច់បុកគ្នាជាមួយរថយន្តសាំយ៉ុងដឹកអ្នកដំណើរក្រឡាប់ទាំង២គ្រឿង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ដល់ចំណុចកើតហេតុភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៤ និង០០នាទី រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៣ ខាងជើងសាលាវិទ្យាល័យពងទឹក ប្រមាណជាង២០០ម៉ែត្រ នៅចំណុចមុខសាលាកសិកម្មអៀរៀរ ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្ត នីសាន់ ដឹកខ្សាច់ ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ កោះកុង 3A-0427 បុកគ្នាជាមួយរថយន្ត សាំយ៉ុង ចំណុះ ១៥កៅអី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6342 បណ្តាលអោយមនុស្សប្រុស ស្រីប្រមាណ ១៥នាក់ ដែលជិះក្នុងរថយន្ត សាំយ៉ុង ទទួលរងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមះ ។ ដោយឡែក អ្នកបើកបររថយន្ត នីសាន់ ដឹកខ្សាច់បង្កហេតុ មិនស្គាល់អត្តសញ្ញាណឡើយ ក្រោយពីកើតហេតុបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

សមត្ថកិច្ចប្រាប់បន្តអោយដឹងថា រថយន្តដឹកខ្សាច់បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានដាច់ម៉ែត្រចង្កូត ជ្រុលមកខាងឆ្វេងដៃ បុករថយន្ត សាំយ៉ុង ដឹកអ្នកដំណើរបើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្តាលអោយក្រឡាប់ទាំង២គ្រឿង ។ ក្រោយពីធ្វើការវាងវែង រថយន្តទាំង២គ្រឿង ត្រូវបាននគរបាលជំនាញស្ទូចនាំយកទៅរក្សាទុកនៅការិយាល័យ
ចរាចរជើងគោក នៃស្នងកាតដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

ក្រោយពីទទួលបានព័ត៍មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៣ សង្កាត់ពងទឹក លោក នុត ពុធដារ៉ា អភិបាលខណ្ឌ និងលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខអ្នករងគ្រោះដល់មន្ទីរពេទ្យព្រះកុសុមះ៕

image image

image image image image image image image

image image image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More