អារ ក. សម្លាប់ប្រពន្ធនៅស្រុកមេមត់ រត់ទៅចងកសម្លាប់ខ្លួន នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

ភ្នំពេញ៖ ការពិតត្រូវបានលាតត្រដាង បាបបុណ្យពិតជាមាន ធ្វើល្អបានល្អធ្វើអាក្រក់គឺទទួលផលបែបនេះ

មុននិងក្រោយសម្រេចចិត្តបញ្ចប់ជិវិតដោយចងក សម្លាប់ខ្លួនឯង ក្រោយពីអារ ក ប្រពន្ធស្លាប់ក្នុងថ្លុកឈាមនៅ ស្រុកមេមុត ខេត្តត្បូងឃ្មុំ កាលពីកន្លងទៅ។

គួររំលឹកដែរថាកាលពីថ្ងៃទី១៨មិថុនា២០១៦ វេលាម៉ោង៨និង២០នាទី ករណីឃាតកម្មអារកសំលាប់នៅផ្ទះចាំចំការកៅស៊ូខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ចំងាយប្រហែល៣គីឡូម៉ែត្រពីភូមិ ។ ជនរងគ្រោះឈ្មោះ អ៊ុល សុខ ណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅភូមិឃុំខាងលើ។ តាមការបំភ្លឺថានៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០១៦ វេលាម៉ោងប្រហែលម៉ោង១៧ ជនរងគ្រោះឈ្មោះអ៊ុល សុខណា និងប្តីឈ្មោះតុន មករា ហៅ នីត អាយុ៣០ឆ្នាំ បានមកស្នាក់នៅផ្ទះកើតហេតុ។ ដោយបាត់មិនឃើញកូនមកផ្ទះ ម្តាយក៏មកផ្ទះចំការក៏ឃើញកូនស្រីដេកស្លាប់ដោយអារកនៅលើផ្ទះយ៉ាងអាណោចអាធ័មបំផុត។
សមត្ថកិច្ចសន្និដ្ឋានថា អាចជាប់ពាក់ជាមួយប្តី ឈ្មោះតុន មករាហៅនីត មានស្រុកកំណើតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុងគេចខ្លួន។
បញ្ជាក់: ប្តីប្រពន្ធនេះរស់នៅជាមួយគ្នាក្នុងរយះពេលប៉ុន្មានខែមកនេះដោយមិនបានរៀបការ ស្គាល់គ្នាតាមរយះទូរស័ព្ទ មិនដែលស្គាល់ប្រវត្តិគ្នាឡើយ។

 

មិនយូរប៉ុន្មានមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ៦និង៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ដោយប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងខ្ទមដែលគេទុកចោលមួយកន្លែងក្បែររណ្ដៅដី ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

 

តាមរបាយការណ៍បុរសដែលចងកស្លាប់ខ្លួននោះ មាន តុន មករា ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ដោយមានការបញ្ជាក់ពីសាច់ញាតិ និងរបាយការណ៍របស់សមត្ថកិច្ច ឃាតករអារ ក សម្លាប់ប្រពន្ធយ៉ាងព្រៃផ្សៃនៅខេត្តត្បូងឃ្មុំ ពិតជាមកបញ្ចប់ជិវិតដោយចងក នៅខណ្ឌសែនសុខមែន  ឈាមស្រែក ! ស្បែកហៅ!!។

1aeac671-c3bb-4237-a025-a8dae3fc8c8a 4b8a8295-3477-4f6b-a9d9-92a4a43d101d 2599070f-5785-496b-8192-19c126e33e23 9159010d-b20d-45f8-bbed-fcc6bb660ec4

photo_2016-06-27_09-26-40 photo_2016-06-27_09-26-44 photo_2016-06-27_09-26-4813567091_256466864729226_6253886189840805800_n 13567337_256466718062574_6324177532000506941_n 13600094_256466818062564_7799175283454921146_n

13567473_256466908062555_2950291092593259328_n13567363_256466948062551_477720098859968316_n

 

 

 

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More