ដាច់ចិត្ដសម្លាប់ខ្លួនទុកអោយស្រ្ដីមេម៉ាយកូន ៣នាក់កំព្រាឪពុក

ភ្នំពេញ៖ បុរសម្នាក់ដាច់ចិត្ដចងកសម្លាប់ខ្លួន ដោយទុកអោយប្រពន្ធក្លាយជាស្រ្ដីមេម៉ាយនឹងកូនប្រុសស្រី ៣នាក់កំព្រាឪពុក។ ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង ៦ នឹង ២០ នាទីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងបុរី លឹមឈាង ហ៊ាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

 

ជនរងគ្រោះមានឈ្មោះ អ៊ុន ភិន ភេទប្រុស អាយុ ៥២ ឆ្នាំ មានមុខរបរជាអ្នករៀបឥដ្ឋការ៉ូ ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយមានស្រុកកំណើតនៅភូមិពេញវ៉ា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្ដតាកែវ។

 

បើតាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះឈ្មោះ វ៉េង ភេទស្រី អាយុ ៤០ បានអោយដឹងថាគាត់នឹងប្ដីរបស់គាត់មិនមានការឈ្លោះប្រកែកគ្នានោះទេ។ តែដោយល្ងាចថ្ងៃកាលពីម្សិលមិញបន្ទាប់ពីចប់ការងារប្ដីរបស់គាត់ នឹង បងប្អូនដែលធ្វើការជាមួយគ្នាពួកគាត់តែងតែនាំគ្នាហូបស្រាកន្លះលីតដែលមានក្នា ៥ នាក់ដោយគ្រាន់តែដើម្បីបាយឆ្ងាញ់ល្ងាចៗតែប៉ុណ្ណោះ។

 

ប្រភពដដែលបានបន្ដទៀតថា ប្ដីរបស់គាត់ជារៀងរាល់យប់សំរាកមិនសូវជាលក់នោះទេ ហើយគាត់ចេះតែដើរដែលជាទម្លាប់របស់មនុស្សចាស់។ ស្រាប់តែមកដល់យប់ថ្ងៃកើតហេតុគាត់ក៍មិនបានចាប់អារម្មណ៍នោះដែរព្រោះគិតថាជាទម្លាប់របស់គាត់ទៅហើយ លុះមកដល់ព្រឹកឡើងស្រាប់តែមានការភ្ញាក់ផ្អើលដោយសន្ដិសុខនៅទីនោះបានមកប្រាប់ថាប្ដីរបស់ខ្ញុំបានចងស្លាប់បាត់ទៅហើយ។

 

ក្រោយពេលកើតហេតុខាងសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ឆ័យនៅកន្លែងកើតហេតុហើយបានប្រាប់អោយដឹងថា បុរសខាងលើពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយខាងសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ដោយ៖ បុរសខ្មៅ មុខស្រស់

IMG-20160630-WA0027IMG-20160630-WA0030IMG-20160630-WA0029d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More