ព្រោះតែការងាររោងចក្រមិនអោយជាប់ នារីម្នាក់មក លោតលើស្ពានអាកាសប៉ងសំលាប់ខ្លួន(video)
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានដើរពីផ្សារទួលពង្រ តាមបណ្ដោយផ្លូវវេងស្រេងលុះមកដល់ចំនុចកើតហេតុបានដើរទៅលើស្ពានអាកាសស្ទឹងមានជ័យ មិនដឹងខូចចិត្តរឿងអ្វីបំរុងលោតសំលាប់ខ្លួន តែសំណាងល្អត្រូវសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការក្រោមស្ពានឃើញទាន់ឃាត់ខ្លួនទាន់ពេលវេលា ។ ហេតុការណ៍នេះផ្វើរអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង10.30 ព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2016.ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
នារីរងគ្រោះមានឈ្មោះអោម សាម៉េត ភេទស្រី អាយុ19ឆ្នាំ មានមុខរបធ្វើការរោងចក្រ ស្នាក់នៅម្តុំផ្សារទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំនើតនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។
យោងតាមសំដីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុបងគេចេញទៅធ្វើការបាត់នាងនៅតែម្មាក់ឯងដោយតូចចិត្តខ្លួនបានទៅធ្វើតេសនៅរោងចក្រ ដល់ទៅបីដងហើយ មិនជាប់សោះ ពីមុនធ្លាប់ធ្វើកាេរោងចក្រដែរហេតុអី មិនជាប់ ទើបធ្វើអោយនាងគិតអ្វីលែងយល់ចេះតែយំតែម្នាក់ឯងក្នុងបន្ទប់ រួចក៍សំរេចចិត្តដើរពីផ្សារទួលពង្រ យំរហូតមកដល់លើស្ពានអាកាសស្ទឹងមានជ័យដូវមានអ្វីនាំអោយចង់តែស្លាប់ ខណ:មកដល់លើស្ពានបំរុងលោតស្រាប់សមត្ថកិច្ចចរាចរណ៍ក្រោមស្ពានមកចាប់ជាប់ នាំមកក្រោមស្ពានអាកាសស្ទឹងមានជ័យជាកន្លែងដែលគាត់ប្រចាំការ។
ក្រោយកើតហេតុនគរបាលចរាចរណ បានធ្វើការពន្យល់នែនាំកុំអោយគិតខ្លី និងទិញទឹកសុទ្ធអោយផឹក ទើបក្រោយមកលួងលោមនាងសូមលេខទូរស័ព្ទតេទាក់ទងទៅបងប្អូនអោយមកទទួលយកទៅវិញបាត់ទៅ។ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ
}