លោក ប៉ឹល កុសលអភិបាលខណ្ឌសែនសុខអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែង៤០០ម៉ែត្រនៅសង្កាត់ក្រាំងធ្នង់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៦ លោក ប៉ឹល កុសល
អភិបាលខណ្ឌសែនសុខបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែង៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅផ្លូវលេខ១០៥K ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌសែនសុខ បានថ្លែងឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះជាផ្លូវដែលអភិវឌ្ឍន៍តាមគម្រោងរបស់សាលារាជធានីភ្នំពេញដោយមានការឯកភាពពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលតម្រូវឲ្យស្ថាបនាឲ្យបានរូសរាន់ដើម្បីបញ្ចៀសកកស្ទះចរាចរណ៍ដែលកើតមានជាប្រចាំនាពេលបច្ចុប្បន្ន ដោយចំណាយប្រាក់អស់ចំនួន ៤៥៨, ៣៥៤, ០០០រៀល។
លោកអភិបាលខណ្ឌបានថ្លែងឲ្យដឹងទៀតថា ទាំងនេះគឺបានមកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋា ភិបាលដែលដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំ។
លោកអភិបាលបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខទាំងមូលនិងក្នុងនាមលោកផ្ទាល់សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រទេសដែលនាំឲ្យមានសុខសន្តិភាពនិងមានការអភិវឌ្ឍគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅ លើគម្រោងជាអាទិភាពគឺ ការស្ថាបនាផ្លូវនិងការដាក់លូរំដោះទឹកដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត។
ជាមួយគ្នានេះផងដែលប្រជាពលរដ្ឋក៍មានសេចក្តីត្រេកអរដែលបានឃើញអាជ្ញាធរចុះរៀបចំប្រព័ន្ធលូថ្មីជូនដល់ពួកគាត់ក្នុងមូលដ្ឋានជាមួយគ្នានោះដែលពួកគាត់ជាប្រជាពលរដ្ឋដែលរងប៉ះពាល់ខាងលើក៍សូមណូមពរដល់ក្រុមការងារដែលចុះមកដាក់លូខាងលើមេត្តាកាយដាក់លូបណ្តើរលុបបណ្តើរផងដើម្បីងាយស្រួលដល់ពួកគាត់ប្រកបរបរចិញ្ចឹមជីវិតរាល់ថ្ងៃ។
var d=document;var s=d.createElement(‘script’);