គ្រឿងញៀនមួយចំនួនធំ និងត្រូវដុតកំទេចចោលជាមួយគ្រឿងញៀនផ្សេងទៀតនៅថ្ងៃស្អែក

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមជាមួយគណៈកម្មការចំរុះធ្វើកំណត់ហេតុត្រួតពិនិត្យសំណាកកញ្ចប់គ្រឿងញៀនដែលមានសមាសភាព ព្រះរាជអាជ្ញា ចៅក្រម និងអាជ្ញាធរជាតិប្រឆាំង គ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីយកទៅដុតកំទេចចោលជាមួយគ្រឿងញៀនផ្សេងទៀតនៅថ្ងៃស្អែកទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាបឹងត្របែក ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។ ក្រោយការត្រួតពិនិត្យកណៈកម្មការបានបញ្ជាក់ថា សំណាកវេចខ្ចប់ គ្រឿងញៀននៅមានសភាពដើមពុំមានអ្វីប្រែប្រួលឡើយ។

គួររំលឹកផងដែរថា សំណាកវេចខ្ចប់គ្រឿងញៀនដែលបានត្រួតពិនិត្យនេះ គឺជាគ្រឿងញៀនដែលតុលាការយកផ្ញើកងរាជអាវុធហត្ថរាជធានីភ្នំពេញរក្សាទុកក្រោយពីអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចំណតរថយន្ត ក្រុមហ៊ុនអង្គរអ៊ិចប្រេស ក្បែរគល់ ស្ពានជ្រោយចង្វារ ក្នុងនោះមានប្រភេទ ម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីន អាយស៍ ជាងបីគីឡូក្រាម និង ថ្នាំគ្រាប់WY ឬហៅថា មេតំហ្វេតាមីនគ្រាប់ ចំនួន17សុង ស្មើនឹង១០៣៦០០គ្រាប់ដែលមានមេខ្លោងជាទណ្ឌិត បញ្ជាចេញពីក្នុងគុក០៥នាក់ គឺ ជនជាតិវៀតណាម០១នាក់ និងជនជាតិ ស្បែកខ្មៅ០២នាក់ជាមេក្លោងធំ និងជនជាតិខ្មែរ០២នាក់ជាអ្នករួមគំនិត។

image image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More