រាស្ត្ររងទុក្ខវេទនាក្នុងការធ្វេីដំណេីរឆ្លងកាត់កំណាត់ផ្លូវនៅព្រែកស្តីតែ អាជ្ញាធរស្រុកកោះធំបិទភ្នែកយករួចខ្លួន

ខេត្តកណ្តាល៖ ផ្លូវលំមួយខ្សែមានប្រវែងប្រហែល700ម៉ែត្រនៅតាមមាត់ព្រែកខាងជើងស្ពាន59ចុះទៅលិចដែលស្ថិតក្នុងភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំខេត្ត កណ្តាល ត្រូវខូចខាតស្ទើទាំងស្រុងទៅហើយតែពុំធ្លាប់ឃេីញអាជ្ញាធរគ្រប់ជាន់ថ្នាក់ណាខ្វល់ខ្វាយ បេីកភ្នែកមេីលទេ ។
បើតាមសំដីប្រជាពលរដ្ឋមួយចំនួន បានរិះគន់ចំៗទៅលើអជ្ញាធរស្រុកទ្រាំង ថាមិន បានមើលទុកលំបាកពួកគាត់ទេ រាល់ការធ្វើដំណើរម្តងៗស្ទើរតែលើកម៉ូតូ កង់ដាក់លើស្មាទៅហើយជាពិសេសសិស្សសាលាគាត់ពិបាកធ្វើដំនើរខ្លាំងណាស់។

ពួកគាត់បន្តថា អាជ្ញាធរមិនគួរណាមេីលរំលងពីទុក្ខលំបាករបស់រាស្ត្របែបនេះសោះ  បេីសិនជាកំណាត់ផ្លូវនោះនៅចំមុខផ្ទះ ចៅហ្វាយស្រុក វិញប្រហែលជា អាចធ្វេីលឿនតែនេះមុខផ្ទះរាស្រ្ត សាមញ្ញចឹងចេះតែបណ្តែតបណ្តោយយករួចខ្លួនរៀងៗខ្លួន។

ក្នុងករណីនេះគេមិនដឹងថា ឯកឧត្តម ម៉ៅ ភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលលោកជ្រាបឬយ៉ាងណា?

image image image image image image image image

 document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More