ចាប់ពីថ្ងៃនេះរាជធានី-ខេត្តចំនួន៦ប្រឈមនឹងជំនន់ទឹកភ្លៀង

រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៤ និងរាជធានី-ខេត្តចំនួន៦ប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៧ មិថុនា ២០១៦ដោយសារប្រព័ន្ឋសម្ពាធទាបមួយកើតឡើងអូសកាត់ប្រទេសកម្ពុជា បណ្តាលឲ្យភ្លៀងធ្លាក់រាយប៉ាយច្រើន។

បើតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយជាសាធារណៈនៅប៉ុន្មាន នាទីមុននេះក៍បានបញ្ជាក់ទៀតថា រាជធានី-ខេត្តដែលប្រឈមនឹងជំនន់ទឹកភ្លៀងនោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៤ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ កំពតនិងខេត្តព្រះសីហនុ ។

image image image image image image image image image image

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More