អធិការខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រីក្រោមឱវាទ​ចុះសួរ​សុខទុក្ខមន្រ្តី២រូបដែលកំពុងសម្រាកព្យាបាល​ជម្ងឺ​(video)

 

ភ្នំពេញ៖ អធិការដ្ឋានខណ្ឌឬស្សីកែវ នាថ្ងៃអាទិត្យទី១២ ខែមិថុនា ឆ្នាំ ២០១៥ វេលាម៉ោង៨ព្រឹកនេះ បានដឹកនាំគណ:អធិការ រួមមាននាយប៉ុស្តិ៍នាយផ្នែក តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងស្នងការនគរបាលរាជធានី  ដើម្បីចុះសួរសុខទុក្ខដល់មន្ត្រី២រូប ដែលកំពុងសម្រាកព្យាបាលជម្ងឺ។

ទី១ លោក សិន បុណ្ណ: ជាមន្ត្រីប៉ុស្តិ៍ច្រាំងចំរេះ១ កំពុងសម្រាកព្យាបាលវះកាត់ពោះវៀនធំ នៅមន្ទីរពេទ្យអរុណរះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដើម្បីជាការលើកទឹកចិត្តដល់សមីខ្លួនក៏ដូចជាក្រុមគ្រួសារ និងជួយសំរួលដល់ថ្លៃព្យាបាល  របស់ក្រុមគ្រួសារ ក្រៅពីការសួរសុខទុក្ខនិងសំណេះសំណាល អធិការដ្ឋានខណ្ឌបានឧបត្ថម្ភនូវថវិការ១លានរៀល រួមទាំងគ្រឿងឧបភោគបរិភោគ មាន អង្ករ២បាវ ទឹកដោះគោឆៅ៣ឡូត៍ ក្រូចពោធិ៍សាត់២ឡូ ប៉ម និងផ្លែស៊េរី ។

លុះដល់វេលា៩និង៣០នាទីអធិការដ្ឋានបាន បន្តចុះមកសួរសុខទុក្ខជាលើកទី២ និងបានឧបត្ថម្ភនូវថវិការ១លានរៀល រួមទាំងគ្រឿងឧបភោគបរិភោគ មាន អង្ករ២បាវ ទឹកដោះគោឆៅ៣ឡូ ក្រូចពោធិសាត់២ឡូ ប៉ម និងផ្លែស៊េរី គ្រឿងឧបភោគបរិភោគ ដល់មន្ត្រីឈ្មោះ ស៊ុន ចំរើន នាយរងប៉ុស្តិ៍ច្រាំងចំរេះ២ ដែលបានជួបគ្រោះថ្នាក់ចរចារណ៍ក្នុងភូមិសាស្ត្រខណ:បំពេញបេសសកម្មដែលត្រូវបានរថយន្តគៀររបួសជើងខាងឆ្វេងកាលពីឆ្នាំមុន ហើយចេញពីមន្ទីរពេទ្យ កំពុងសម្រាកព្យាបាលបន្តបន្ថែមនូវលំនៅដ្ឋានក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានេះដែរអធិការដ្ឋានបានពាំនាំនៃការសួរសុខទុក្ខរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ស្នងការអោយសមីខ្លួនខិតខំព្យាបាលតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ ព្រមទាំងភ្ជាប់នូវប្រសាសន៍ផ្តាំផ្ញើទៅសមីខ្លួនក៏ដូចជាក្រុមគ្រួសារ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក៏ដូចជាប្រធានអង្គភាពផ្ទាល់តែងតែយកចិត្តទុក្ខដាក់ពិនិត្យជាប្រចាំចំពោះបងប្អូនមន្ត្រីដែលបានខិតខំបំពេញភារកិច្ចបំរើជូនអង្គភាពក៏ដូចប្រជាពលរដ្ឋក្នុងសង្គម ហើយត្រូវទទួលនៃការឈឺថ្កាត់ ឬជួបគ្រោះហេតុបច្ច័យផ្សេងៗ  ត្រូវចុះពិនិត្យមើលភ្លាមគឺជាទង្វើរសម្តែងនៃការដឹងគុណរបស់មន្រ្តីដែលបានខិតខំកន្លងមក។

នៅក្នុងនោះអធិការខណ្ឌឬស្សីកែវលោកបានបន្ថែមអោយដឹងថារាល់ទុក្ខសោករបស់មន្ត្រីរបស់លោក គឺជាទុក្ខសោករបស់គ្រួសារសាច់ញាតិលោកផងដែរ៕

Screenshot_2016-06-12-19-16-42Screenshot_2016-06-12-19-17-0220160612_101452IMG-20160612-WA0067 IMG-20160612-WA0064 IMG-20160612-WA0062 IMG-20160612-WA0061IMG-20160612-WA0105 IMG-20160612-WA0074IMG-20160612-WA0075IMG-20160612-WA0077IMG-20160612-WA0078IMG-20160612-WA0098 IMG-20160612-WA0093 IMG-20160612-WA0085 IMG-20160612-WA0082 IMG-20160612-WA0080document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More