ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ត្រូវមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ក្នុងការប្រើប្រាស់ស្របច្បាប់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ

ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងពិធីប្រកាសបិតផ្សាយជាសាធារណៈ នូវឯកសារនៃ ការវិន្និច្ឆ័យសំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំឡើងដោយមន្ទីររៀបចំដែន នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅសាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា៖ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អក្នុងសង្គម គឺយើងគ្រប់គ្នាត្រូវមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ដែលចេញដោយអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ សម្រាប់យកទៅប្រើប្រាស់ស្របច្បាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាសំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងចុះសំបុត្រអាពាហ៍ពិពាហ៍អោយបានត្រឹមត្រូវនៅសាលាឃុំ សង្កាត់របស់ខ្លួន ព្រោះថា ឯកសាររដ្ឋបាលទាំងអស់នេះ ជាតម្រូវការចាំបាច់ណាស់សំរាប់ប្រជាពលរដ្ឋគ្រប់រូប ដូចជា ការទិញលក់ដី សម្ភារៈគ្រប់យ៉ាង , ការសិក្សារបស់កូនចៅរបស់ខ្លួន , ការធ្វើដំណើរ, ការបោះឆ្នោតជាដើម។ជាក់ស្តែង នៅក្នុងការវាស់វែង ចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះ អ្នកដែលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណពិតប្រាកដ គឺត្រូវទុកក្បាលដីនោះជា ទ្រព្យអវិភាគ , គឺមានន័យថា ក្បាលដីទាំងនេះ មិនប្រាកដថាកូនចៅរបស់យើងអាចបន្តមរតកពីយើងបាននោះទេ, ក្បាលដីទាំងនេះអាចក្លាយជាសម្បត្តិរដ្ឋ ឬមានបញ្ហាអ្វីផ្សេងៗជាច្រើន។

បើតាមរបាយការណ៍របស់លោក ហុក សុផល ប្រធានមន្ទីររៀបចំដែន នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានឱ្យដឹងថា៖ ការប្រកាសបិតផ្សាយជាសាធារណៈ នូវឯកសារនៃការ វិន្និច្ឆ័យសំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ គឺធ្វើឡើងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះបញ្ជីដីធ្លីរួច ត្រូវមកពិនិត្យមើល លើបញ្ជីឈ្មោះថាតើការសរសេរបានត្រឹមត្រូវតាម អត្តសញ្ញាណប័ណ្ណហើយឬនៅ? ទីតាំងដីជាក់ស្តែង និងរូបភាពនៅលើផែនទីត្រឹមត្រូវឬនៅ? និងការពិនិត្យលើប្រភេទដី ក្នុងនោះមានដីលំនៅដ្ឋាន ដីកសិកម្ម និងចំនួនក្បាលដីតើគ្រប់ចំនួនតាមការគ្រប់គ្រងរបស់ខ្លួនហើយឬនៅ? បន្ទាប់មកត្រូវផ្តឹតមេដៃបញ្ជាក់ថា៖ បានពិនិត្យត្រឹមត្រូវចំពោះមុខមន្រ្តីប្រចាំការ។ ក្នុងរយៈពេល១ខែនេះ បើប្រជាពលរដ្ឋទាំងបីភូមិនេះមិនមកពិនិត្យ ឬតវ៉ាអ្វីទេ , ឯកសារប្លង់ដីទាំងនោះនឹងចូលជាធរមានត្រឹមត្រូវតាមផ្លូវច្បាប់។

លោកបានបន្តថាៈ ចំពោះទិន្នន័យដែលប្រមូលបានសំរាប់ភូមិទាំង៣នេះមាន៖ ផ្ទៃដីសរុបចំនួន១០២២.២៧ហិចតា , ក្បាលដីសរុបចំនួន ៧០១ក្បាលដី, ក្បាលដីលំនៅដ្ឋានចំនួន ៣៨១ក្បាលដី,ក្បាលដីកសិកម្មចំនួន២៨៣ ក្បាលដី, ក្បាលដីដែលម្ចាស់មិនបានបំពេញទិន្នន័យចំនួន ៣៥ក្បាលដី, ក្បាលដីទំនាស់ចំនួន ០១ក្បាលដី, ដីសាលារៀន ០២ក្បាលដី សរុបទាំងអស់មានចំនួនគ្រួសារ ៥៨៨គ្រួសារ។  ដោយ៖ញ៉ឹប បូរី

img-20161014-wa0023 img-20161014-wa0021 img-20161014-wa0019 img-20161014-wa0018 img-20161014-wa0017 img-20161014-wa0011

img-20161014-wa0016} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More